ក្រសួងប្រកាស! ថ្ងៃបុណ្យប៉ះចំថ្ងៃអាទិត្យ មិនលើកថ្ងៃឈប់ឡើយ តែបើមានអ្នកធ្វើការចំថ្ងៃហ្នឹង ត្រូវគិតបែបនេះ

ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី​ ០៤ ខែឧសភា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីណែនាំស្ដីពី ការឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ។
តាមរយៈសេចក្ដីណែនាំខាងលើ បានគូសបញ្ជាក់ឱ្យបានដឹងថា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំដល់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និង អង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារឱ្យបានជ្រាបថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។

ដោយឡែក ប្រសិនបើកម្មករនិយោជិត និង និយោជកឯកភាពគ្នាមកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យ ដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ នោះនិយោជកត្រូវគិតការធ្វើការបន្ថែមម៉ោងនោះ ក្នុងអត្រាស្មើនឹង ២០០% (ពីររយភាគរយ) ឬ ២ (ពីរ) ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕

Leave a Reply

Your email address will not be published.