នៅតែក្តៅ! Ning Panita ឆ្លើយតបហើយ ក្រោយស្វាមីត្រូវ Sand ប្តឹងទារលុយរាប់សែន

ថ្មីៗនេះ Sand ដែលត្រូវជាជនសង្ស័យម្នាក់ក្នុងចំណោមរឿងក្តីការស្លាប់របស់តារាស្រី Tangmo ហាក់កំពុងតែក្រពុលមុខខ្លាំង ដោយនាងបានប្តឹងផ្តល់ទៅលើតារាពីរបីនាក់ ជាពិសេសក៏មានស្វាមីរបស់តារាស្រី Ning Panita ផងដែរ ក្រោយគេបានចូលទៅខមមិនឌឺដងក្រោមការផុសរូបញញឹមញញែមរបស់ខ្លួន។

ទាក់ទងនឹងបញ្ហានេះ Ning Panita ក៏បានឱ្យដឹងពីអារម្មណ៍របស់ខ្លួននៅតាមរយៈការសម្ភាសមួយផងដែរ ដោយនាងបានឱ្យដឹងថា Sand គឺពិតជាបានប្តឹងស្វាមីនាងពិតមែន តែនាងក៏មិនសូវមានពេលមកមើលច្រើនឡើយ ព្រោះតែរវល់រឿងការងារសិល្បៈខ្លាំង ហើយក៏អរគុណទៅ​បងប្អូនទាំងឡាយដែលខលមកសួរនាង នាងមិនបានលើកទូរសព្ទព្រោះតែរវល់ នាងមិនបានគេចទៅណាទេ កុំបារម្ភអី។

យ៉ាងណាពេលនេះ នាងក៏បានទាក់ទងមេធាវីរួចរាល់ហើយ នាងក៏មិនទាន់ហ៊ាននិយាយអ្វីច្រើនដែរ ទុកឱ្យមេធាវីជាអ្នកឆ្លើយតបចុះ ហើយនាងធ្វើអ្វីក៏ដោយ មិនដែលធ្វើដោយសារតែចង់ឈ្នះចង់ចាញ់ទេ នាងធ្វើអ្វីដោយគិតពីប្រយោជន៍រួម នាងធ្វើដើម្បី Tangmo ប្អូនស្រីដែលនាងស្រឡាញ់ ហើយនាងក៏ជឿថាមនុស្សទាំងប្រទេសស្រឡាញ់ក៏ស្រឡាញ់នាងដូចគ្នា អ្នកទាំងអស់គ្នាចង់ឃើញការពិត ដូច្នេះសូមរង់ចាំមេធាវីសិន៕

Leave a Reply

Your email address will not be published.