Kailia Posey ក្មេងស្រីល្បីយកធ្វើ meme បានស្លា-ប់ហើយ ត្រឹមវ័យ ១៦ ឆ្នាំ ដោយធ្វើអត្តឃាត

តារា​ស្រី​វ័យ​ក្មេង Kailia Posey អាយុ ១៦ ឆ្នាំ ដែល​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​កម្សាន្ត Toddlers and Tiaras បាន​ធ្វើ​អត្តឃាត​ខ្លួន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រួសារ​នាង នៅ​ថ្ងៃ​ទី ០៣ ខែ​ឧសភា ឆ្នាំ ២០២២ កន្លង​ទៅ។
ក្នុង​នោះ​ដែរ តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​តំបន់​បាន​ឱ្យ​ដឹង​ថា សាកសព​របស់​នាង ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី ០២ ខែ​ឧសភា ឆ្នាំ ២០២២ ក្នុង​រថយន្ត​មួយ​ចត​នៅ​ឯ​ឧទ្យាន​មួយ​ក្នុង​រដ្ឋ Washington។

គួរ​ឱ្យ​ដឹង​ថា Posey ដែល​ជា​ក្មេង​ស្រី​ម្នាក់ ល្បី​សើច​សប្បាយ​តាម meme នានា​នោះ ទើប​តែ​ប្រារព្ធ​ធ្វើ​ខួប​កំណើត​គម្រប់ ១៦ ឆ្នាំ​របស់​នាង កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ ២០២២ កន្លង​ទៅ​នោះ​ទេ ហើយ​ចំពោះ​ការ​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​ឯង​ទាំង​វ័យ​ក្មេង​បែប​នេះ គឺ​មិន​ទាន់​ដឹង​មូលហេតុ​នៅ​ឡើយ​ទេ៕

Leave a Reply

Your email address will not be published.