កុហកពួកខ្ញុំមែនទេ? ធ្លាយរូប ពូចក់ និងភរិយា ឈរកៀកគ្នា យប់មិញ

មានមហាជនមិនតិចនោះទេ ដែលបានដឹងលឺ រឿងរ៉ាវ ចាប់បានស្វាមីលួចលាក់មានស្រី របស់ Admin​​ ជីងចក់ ដែលត្រូវបានភរិយាប្រកាសលែងលះគ្នាក្តែងៗ នៅលើបណ្ដាញសង្គម កាលពីថ្មីៗនេះ។
យ៉ាងណាមិញ នៅមុននេះបន្តិចស្រាប់តែមានអាខនហ្វេសប៊ុកមួយ បែកធ្លាយរូបភាពមួយសន្លឹក របស់ Admin ជីងចក់ និងភរិយា ព្រមជាមួយនឹងមិត្តភក្តិ៤-៥នាក់ នៅក្នុងក្លឹបកម្សាន្តមួយ ដោយក្នុងនោះ Admin ជីងចក់ បានឈរជិតភរិយា ព្រមទាំងយកដៃកៀកស្មាគ្នាជាមួយនឹងទឹកមុខសើចក្អាកក្អាយ មិនដូចអ្នកដែលទើបនឹងលែងលះគ្នានោះឡើយ។

ជាមួយគ្នានេះ រូបភាពមួយសន្លឹកនេះ បានកំពុងតែចែកចាយពេញបណ្ដាញសង្គម ក៏ដូចជាធ្វើឲ្យហ្វេនៗជាច្រើនសប្បាយចិត្ត ខណៈដែលអ្នកស្រលាញ់គាំទ្របុគ្គលទាំង មិនចង់ឲ្យអ្នកទាំងពីរបែកបាក់គ្នានោះឡើយ ទន្ទឹមនឹងនេះ ក៏មានមតិសើចយំមួយចំនួនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published.