ហ្វេនៗចេះតែរំអុករឿងរៀបការ ស្រាប់តែ Vill Wannarot តបប៉ុន្មានម៉ាត់ទៅវិញ លះៗណាស់

អស់រយៈពេលជាង ៣ ឆ្នាំទៅហើយ​ ដែលតារាស្រី Vill Wannarot និង តារាប្រុស Jes Jespipat បានសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែម ដែលគួរឱ្យច្រណែនយ៉ាងខ្លាំង ហើយជាពិសេសក្នុងនោះ មហាជនអ្នកគាំទ្រជាច្រើនតែងតែរំអុកចង់ឃើញអ្នកទាំងពីរបានរៀបការសាងគ្រួសារជាមួយគ្នាដូចគូស្នេហ៍តារាដទៃតែម្តង។

ទាក់ទងជាមួយរឿងរៀបការនេះ ខាងប្រុស Jes ក៏បានបង្ហើបឱ្យដឹងម្តងរួចមកហើយថា ខ្លួនក៏បាននិយាយរឿងនេះជាមួយនឹង Vill រួចហើយ តែនៅតែចង់ទុកពេលវេលាពិចារណា និង ស្គាល់គ្នាឱ្យយូរជាងនេះបន្តិចទៀតសិន ម្យ៉ាងទាំងសងខាងក៏បានណែនាំគ្នាទៅគ្រួសាររួចរាល់ហើយដែរ។

យ៉ាងណាមិញ ថ្មីៗនេះ ខាងស្រី Vill ក៏បានបង្ហាញចម្លើយរបស់ខ្លួនវិញម្តងផងដែរ នាងបានឱ្យដឹងដូច្នេះថា នាងចង់សាងគ្រួសារជាមួយមនុស្សដែលនាងស្រឡាញ់ ប៉ុន្តែនាងចង់ធ្វើការរកស៊ីចិញ្ចឹមផ្គត់ផ្គង់គ្រួសារសិន នាងចង់រកលុយ និង សន្សំឱ្យបានគ្រប់គ្រាន់សម្រាប់ខ្លួនឯងផងដែរ ចំណែករឿងរៀបការជាការនៅមើលថែរក្សាគ្នា ហើយមិនប្រាកដថារៀបការហើយនឹងមានក្តីសុខរហូតទេ ដូច្នេះនាងចង់គិតឱ្យយូរជាងនេះសិន។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រក៏នៅតែគោរពការសម្រេចចិត្តរបស់តារាទាំងពីរដូចគ្នា ហើយគេក៏សង្ឃឹមថាពួកគេនឹងស្រឡាញ់ និង ថែរក្សាគ្នាឱ្យដល់ថ្ងៃរៀបការផងដែរ៕

Leave a Reply

Your email address will not be published.