ក្រោយម្ចាស់កមុដ MGT 2022 ផ្ទុះរឿងប្តឹងផ្តល់ ស្រាប់តែលោក Nawat ចេញមុខប្រតិកម្មភ្លែត

ក្រោយពីទទួលដំណែង MGT ២០២២ មិនទាន់បានប៉ុន្មាន ស្រាប់តែថ្មីៗនេះ Engfa Waraha បែរជាមកប្រទះរឿងរកាំរកូសជាមួយនឹងផលិតកម្មរបស់ខ្លួន រហូតដល់ថ្នាក់មានការប្តឹងផ្តល់ថែមទៀតផង។
ក្នុងនោះ ខាងផលិតកម្ម Sangravee Entertainment ដែលជាទ្រនំរបស់ Engfa បានចោទប្រកាន់នាងថា បានល្មើសនឹងកិច្ចសន្យាកុងត្រារបស់ខ្លួន ដែលគេហាមមិនឱ្យទទួលការងារសិល្បៈសម្តែងផ្សេងៗគ្រប់បែបយ៉ាង តែនាងបានមកចូលរួមប្រឡងក្នុងកម្មវិធី MGT ទាំងដែលមិនមានការអនុញ្ញាតយល់ព្រមពីផលិតកម្មជាលាយលក្ខណ៍អក្សរឡើយ។

ទាក់ទងនឹងបញ្ហានេះ គេក៏បានឃើញ Engfa បានមកផុសបញ្ចេញអារម្មណ៍របស់ខ្លួននៅតាមបណ្តាញសង្គមផងដែរថា «ធ្វើបាបសូម្បីតែក្មេង» ដែលធ្វើមហាជនអ្នកគាំទ្រទាំងឡាយចូលទៅខមមិនលើកទឹកចិត្តហូរហែរតែម្តង។ ដោយឡែក ក្នុងនោះ គេក៏ឃើញលោក Nawat ដែលជាស្ថានិករបស់កម្មវិធី MGT ផ្ទាល់ ក៏បានចូលទៅខមមិនការពារបែបនេះផងដែរថា «កុំខ្លាចណា​ នៅជាមួយ MGT ហើយ តិចទៀតនឹងចាត់ការឱ្យ»។

យ៉ាងណាមិញ មហាជនអ្នកគាំទ្រក៏មិននឹកស្មានថា Engfa នឹងមកជួបរឿងបែបនេះឡើយ ខណៈទើបតែទទួលដំណែងសោះ តែចុងក្រោយគេក៏ហាក់ធូរទ្រូងវិញ ក្រោយ Nawat ចេញមុខមកការពារ Miss Grand របស់ខ្លួនបែបនេះ៕

Leave a Reply

Your email address will not be published.