ម៉ែព្រិក ទម្លាយមូលហេតុពិត ពីក្រោយការសម្រេចចិត្តកែសម្ផស្សទាំងប្រថុយ ក្នុងអាយុ ៦២ ឆ្នាំ

ក្នុងចំណោមអ្នកសិល្បៈថៃជើងចាស់ ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់អ្នកស្រី Aewampa Phusit ជាក់ជាមិនខាន ដោយអ្នកស្រីគឺជាតួអង្គ ម៉ែព្រិក ក្នុងរឿងភាគដ៏ល្បីមួយរបស់ថៃ «បុព្វេសន្និវាស» ។ក្នុងនោះ ការសម្ដែងរបស់តារាស្រីរូបនេះ តែងធ្វើឱ្យមហាជនអ្នកគាំទ្រក្នុង និង ក្រៅស្រុកអួតសរសើរមិនដាច់ពីមាត់ឡើយ ជាពិសេសតួកាចឆ្នាសឆ្នើមនេះតែម្ដង ។

ជាកាពិត ក្រោយពីតារាស្រី Aewampa បានចូលខ្លួនសម្ដែងក្នុងរឿង «បុព្វេសន្និវាស» មក គេហាក់កត់សម្គាល់ឃើញតារាស្រីរូបនេះកាន់តែផ្ទុះប្រជាប្រិយភាពខ្លាំងជាងមុនមួយកម្រិតទៀត រហូតធ្វើឱ្យផលិតករធំៗក្នុងស្រុកថៃទាក់ទងឱ្យតារាស្រីរូបនេះទៅថតរឿងជាហូរហែមិនដែលដាច់ឡើយ ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗស្រាប់តែតារាសម្តែងជើងចាស់ Aewampa បានចូលគ្លីនិកកែសម្ផស្ស បង្ហាញរូបភាពវះកាត់មុខថ្មីយ៉ាងមានទំនុកចិត្ត ទាំងដែលរូបគាត់ មានអាយុ ៦២ ឆ្នាំទៅហើយនោះ ។

តាមការបញ្ជាក់របស់តារាស្រីជើងចាស់ Aewampa ក្នុងបទសម្ភាសមួយ បានឱ្យដឹងថា ចំពោះមូលហេតុនាំឱ្យអ្នកស្រីសម្រេចចិត្តកែសម្ផស្ស ព្រោះអ្នកស្រីចង់បន្តការសម្ដែងរបស់ខ្លួបន្តទៅទៀត បើទោះបីខ្លួនមានអាយុច្រើនក្តី ។ អ្នកស្រីបានបន្តថា ខ្លួននៅតែអាចមានកម្លាំងគ្រប់គ្រាន់ដើម្បីទទួលការងារបន្ថែមបាន ដោយអាយុមិនមែនជាឧបសគ្គ ហើយអ្វីដែលសំខាន់នោះគឺរូបសម្រស់អ្នកស្រី ។

ដោយសារតែអាយុច្រើន សភាពស្បែកមុខមានភាពជ្រៀវជ្រួញច្រើន ដូចនេះហើយទើបបានអ្នកស្រីសម្រេចចិត្តកែតែម្ដង ។ ណាមួយមានការឧបត្ថម្ភពីគ្លីនិក ដោយកែជូនពុំគិតថវិកាផង ទើបអ្នកស្រីមិនរួញរាក្នុងការកែនេះ ។
ជាមួយគ្នានោះ ក្រោយពីកែរួច តារាស្រីរូបនេះក៏ទទួលបាននូវស្បែកមុខស្រស់ស្អាត និង កាន់តែមានទំនុកចិត្តបន្ថែម ដោយបច្ចុប្បន្នលោកស្រីគឺទទួលថតបានគ្រប់ទាំងអស់ មិនរើសឡើយ ព្រោះផ្ទៃមុខបានផ្លាស់ប្តូរពីមនុស្ស ៦២ ឆ្នាំ សល់ត្រឹម ៣០ ជាងប៉ុណ្ណោះ ៕

Leave a Reply

Your email address will not be published.