ផ្អើលអ្នកគាំទ្រ! Mook ប្រកាសបែកគ្នាជាមួយ Max Nattapol ក្រោយទាក់ទងគ្នាបានជាង ១ ឆ្នាំ

ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ក្រោយគូស្នេហ៍តារាប្រុសស្រី Mook Worranit និង Max Nattapol បានបែកគ្នាដោយស្ងាត់ៗ បន្ទាប់ពីទាក់ទងគ្នាបានជាង ១ ឆ្នាំ។
រឿងហេតុដែលនាំឱ្យបែកធ្លាយដំណឹងបែកគ្នានេះ បន្ទាប់ពីតារាស្រី Mook Worranit បានចូលរួមដំណើរកម្សាន្តទៅប្រទេសបារាំងជាមួយឆាណែល GoyNattyDream ក្រោមប្រធានបទ «ទៅអបអរឆ្លងដែល Mook ត្រឡប់មកទំនេរជាថ្មី ហើយក៏ឆ្លងថ្ងៃកំណើតរបស់ Bossoq»។

ក្នុងវគ្គនោះដែរ Mook បានប្រកាសច្បាស់ៗតែម្តងថា ៖ «នាងបច្ចុប្បន្ននេះគឺទំនេរ អាចចែចង់បាន»។ ហើយ Nicky ក៏បានសួរបន្ថែមថា ៖ «តើមានអ្វីចង់និយាយទៅកាន់សង្សារចាស់ទេ?»។ Mook ក៏បានតបថា ៖ «មិនមានទេ សុំឱ្យតែមានសំណាងល្អចុះ»។

ក្រោយឃើញបែបនេះ ប្រិយមិត្តអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថាគូស្នេហ៍មួយគូនេះ បានផ្តាច់ទំនាក់ទំនងគ្នាយ៉ាងឆាប់រហ័សបែបនេះ ហើយតាំងពីពេលណាសាមីខ្លួនក៏មិនបានបញ្ជាក់ បានត្រឹមដឹងថាពេលនេះពួកគេទាំង ២ បានដើរផ្លូវរៀងខ្លួនទៅហើយ៕

Leave a Reply

Your email address will not be published.