បានទាំងព្រម! ជាកំពូលតារាល្បីហើយ Ter ក៏ជាទាយាទសេដ្ឋីក្ដាប់មុខជំនួញដ៏ធំលំដាប់ប្រទេសទៀត

អ្នកកំលោះសង្ហា Ter Chantavit អ្នកណាៗក៏ដឹងដែរថា តារាសម្តែង ក៏ដូចជាអ្នកនិពន្ធប្រុសដ៏ល្បីម្នាក់នៅក្នុងប្រទេសថៃ។ លើសពីនេះទៅទៀត លោកថែមទាំងជាតារាប្រុសដែលឆក់បានបេះដូងកំពូលតារាស្រីរូបស្រស់ Mai Davika មកមើលថែថែមទៀតផង។
ដោយឡែក អ្វីដែលកាន់តែពិសេស លោកមិនត្រឹមតែជាតារាសម្តែង ក៏ដូចជាអ្នកនិពន្ធល្បីដែលរកចំណូលបានវាល់លាននោះទេ តែបើនិយាយពីមុខមាត់គ្រួសាររបស់លោកវិញក៏មិនធម្មតាដែរ គឺជាអ្នកមានមុខមាត់មានឋានៈម្នាក់នៅក្នុងសង្គមថៃ ពោលអាចនិយាយបានថាជាគ្រួសារសេដ្ឋីលាក់មុខទៀតផង។

ក្នុងនោះ បើងាកមកមើលមុខជំនួញដែលគ្រួសាររបស់តារាប្រុសរូបនេះកំពុងតែក្តោបក្តាប់សព្វថ្ងៃ ជឿជាក់ថា មហាជនបានឮហើយប្រាកដជាស្រឡាំងកាំងជាក់ជាពុំខាន ពោលគឺមុខជំនួញធំដែលគ្រួសារតារាប្រុស Ter Chantavit កំពុងតែក្តោមក្តាប់នោះគឺ ជារោងចក្រផលិតដែក និង នាំដែកចេញចូលលំដាប់ប្រទេសដ៏ធំមួយដែលអ្នកណាៗក៏ស្គាល់។

លើសពីនេះទៅទៀត គ្រួសាររបស់តារាប្រុស Ter Chantavit បានប្រគល់ជូនលោកជាអ្នកកាន់កាប់ និង ស្នងតំណែង តែគួរឱ្យស្តាយដោយសារតែស្រឡាញ់ការងារសិល្បៈមិនថាការសម្តែង និង ផ្នែកនិពន្ធ ចុងក្រោយបានធ្វើឱ្យតារាប្រុសរូបនេះសុខចិត្តបោះបង់ឱ្យទៅប្អូនប្រុសពៅជាស្នង និង អ្នកក្តោបក្តាប់នៅលើមុខជំនួញមួយនេះជំនួសលោកវិញ។
យ៉ាងណាមិញ នេះពិតជារឿងមួយដែលថ្មីសម្រាប់មហាជនអ្នកគាំទ្រខ្លះ ដែលមិនទាន់បានដឹងថា លោក Ter Chantavit មិនត្រឹមតែជាតារា ក៏ដូចជាអ្នកនិពន្ធល្បីនោះទេ តែលោកក៏ចាសេដ្ឋីលាក់មុខម្នាក់នៅក្នុងសង្គមថៃផងដែរ៕

DCIM100MEDIADJI_0038.JPG

Leave a Reply

Your email address will not be published.