មុនប្រគល់បេះដូងស្មោះឱ្យ Kimberly កំលោះសង្ហា Mark ធ្លាប់ជ្រុះបេះដូងទៅលើតារាស្រី ២ នាក់

គិតមកទល់ពេលនេះ តារាប្រុសសង្ហា Mark Prine បានសាងទំនាក់ទំនងស្នេហាជាមួយតារាស្រី Kimberly ជិត ១០ ឆ្នាំហើយ។ ទន្ទឹមនឹងការសាងទំនាក់ទំនងស្នេហាដ៏ស្អិតរមួតនេះដែរ ឃើញថាមានមហាជនជាច្រើស្រឡាញ់ពេញចិត្ត និង គាំទ្រគូស្នេហ៍របស់ពួកគេយ៉ាងខ្លាំងនៅលើបណ្តាញសង្គមតាំងពីថ្ងៃចាប់ផ្តើម រហូតមកដល់បច្ចុប្បន្ន។

ដោយឡែក បើក្រឡេកទៅមើលពីអតីតរបស់តារាប្រុសរូបសង្ហា Mark Prine វិញ មុននឹងលោកប្រគល់បេះដូងដ៏បរិសុទ្ធដល់តារាស្រី Kimberly លោកក៏ធ្លាប់ពង្រាយមន្តស្នេហ៍ដាក់មនុស្សស្រី ២ នាក់។ នារីរូបស្រស់ទាំង ២ នាក់នោះរួមមាន ៖

១.តារាសម្តែងស្រី Vill Wannarot
មុននឹងឈានដល់ចំណុចផ្អែមល្ហែមជាមួយនឹងតារាស្រី Kimberly តារាប្រុសរូបសង្ហា Mark Prin ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្តែងស្រី Vill Wannarot យ៉ាងស្អិតរមួតផ្អើលអ្នកសិល្បៈ។ លើសពីនេះទៅទៀតនោះ អ្នកទាំងពីរក៏ធ្លាប់បានបើកបង្ហាញពីទំនាក់ទំនងរវាងគ្នានៅមុខសន្និសីទកាសែតមួយ ដោយទម្លាយថាអ្នកទាំងពីរកំពុងតែមើលចិត្តគ្នា តែមិនយូរប៉ុន្មាន និស្ស័យស្នេហ៍របស់អ្នកទាំងពីរត្រូវបានប្រេះឆាទៅវិញ។

២.តារាសម្តែងស្រី Mint Natwara
ចំណែកតារាស្រី Mint Natwara វិញ ក៏មិនខុសពីតារាស្រី Vill Wannarot ដែរ នាងធ្លាប់បានសាងស្នេហ៍មួយរយៈធំជាមួយនឹងតារាប្រុស Mark Prine ហើយអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមឱ្យគ្នាដូចជា ទៅញុំាអាហារជាមួយគ្នា និង ណាត់ជួបគ្នាជារឿយៗ រហូតមហាជនលាន់មាត់ថា ចង់ឱ្យអ្នកទាំងពីរដឹកដៃគ្នាចូលរោងការឆាប់ៗទៀតផង។ ប៉ុន្ដែអ្វីៗបានត្រឹមតែសោកស្ដាយ ក្រោយពេលវេលា ភាពផ្អែមល្ហែម ទំនាក់ទំនងរបស់អ្នកទាំងពីរបានបញ្ចប់ត្រឹមរយៈពេលខ្លី ដោយមិនអាចកាន់ដៃគ្នាបន្ដទៅមុខទៀតបាន៕

Leave a Reply

Your email address will not be published.