ដូចដែរដឹងស្រាប់ហើយថា អ្នកនាង ដេត ម៉ាលីណា និងលោក ឌួង ឆាយ ជាអតីតភរិយានិងស្វាមីគ្នា ដោយមុនដើរដល់ផ្លូវបែកបាក់ រូបនាងមានចំណងដៃកូនប្រុសស្រី ចំនួន៣នាក់ ក្នុងនោះមាន កូនប្រុស២នាក់ និងកូនស្រីពៅម្នាក់។
តួយ៉ាង ជឿជាក់ថា បងប្អូនប្រាកដជាជ្រាបរួចមកហើយថា កូនប្រុសច្បងរបស់រូបនាង គឺមានសុខភាពខ្សោយ មើលទៅមិនសូវប្រក្រតីដូចក្មេងៗដទៃទៀតឡើយ តែដោយសារ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាល មួយរយៈចុងក្រោយនេះ ស្ថានភាពកូនប្រុសច្បង ហាក់ប្រសើរឡើងៗហើយ។
យ៉ាងណាមិញ ថ្មីៗនេះ រូបនាងត្រូវគេរិះគន់ ជាម្តាយមិនស្រឡាញ់កូនស្មើគ្នា ព្រោះជាធម្មតា តែងបង្ហាញរូបភាពជាមួយ កូនប្រុសទី២ និងកូនស្រីពៅ ដើរលេងសើចសប្បាយ តែមិនសូវឃើញ កូនប្រុសច្បងប៉ុន្មានឡើយ ដែលធ្វើឲ្យរូបនាង សម្រេចចិត្តទម្លាយហេតុផល ព្រោះតែរឿងដូច្នេះ៕