ឃើញប្អូនជោគជ័យ! បងស្រីបង្កើត អ៊ិន លក្ខិណា កំពុងត្រៀមខ្លួនចូលប្រកួតបវរកញ្ញាក្នុងកម្មវិធីនេះដែរ

អ្នកគាំទ្រវិស័យកញ្ញាឯកសុទ្ធតែបានជា្របហើយពី កញ្ញា អ៊ិន លក្ខិណា ដែលជាម្ចាស់ជ័យលាភីលំដាប់រង ១ នៃកម្មវិធី Miss Grand Cambodia ២០២១ និង ក្លាយជាម្ចាស់មកុដ Miss Supranational Cambodia ២០២១ ដំបូងគេនៅកម្ពុជា ដែលបាន និង កំពុងត្រៀមខ្លួនតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Supranational ២០២២ នៅឯប្រទេសប៉ូឡូញឆាប់ៗខាងមុខនេះ។

ដោយឡែក ស្របពេលដែល កញ្ញា អ៊ិន លក្ខិណា ទទួលបានជោគជ័យក្នុងវិស័យនេះមានឱកាសឈរលើឆាកអន្តរជាតិ ថ្មីៗនេះ មហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីឃើញថាបវរកញ្ញារូបនេះ មានបងស្រីបង្កើតដ៏ស្រស់ស្អាតម្នាក់ទៀតមានមុខមាត់ស្រដៀងគ្នាខ្លាំងឈ្មោះថា អ៊ិន ម៉ូនីកា ដែលក៏បានប្រកាសត្រៀមខ្លួនចូលប្រកួតក្នុងវិស័យបវរកញ្ញាដូចនាងដែរ គឺនឹងប្រកួតក្នុងកម្មវិធី Miss Grand Cambodia ២០២២ នេះ។

ទន្ទឹមនឹងនោះ ក្រោយទទួលបានដំណឹងនេះដែរ មហាជន ក៏ដូចជាអ្នកគាំទ្រវិស័យបវរកញ្ញា បានបង្ហាញនូវការជួយគាំទ្រ និង ជូនពរដល់បងស្រីរបស់ បវរកញ្ញា អ៊ិន លក្ខិណា ឱ្យទទួលបានជោគជ័យលើវិស័យនេះដូចប្អូនស្រីគ្រប់ៗគ្នាផងដែរ៕

Leave a Reply

Your email address will not be published.