ទម្លាយមូលហេតុ ធ្វើឱ្យ Nune Woranuch បែកអតីតស្នេហ៍ ៧ ឆ្នាំ ជាមួយតារាប្រុសរូបនេះ

ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយ ពីតារាប្រុសជួរមុខលោក Khets Thunthup ដែលជាតារាសម្តែងប្រុសមានទេពកោសល្យម្នាក់ នៅក្នុងពិភពសិល្បៈថៃ។ បើងាកទៅមើលពីជីវិតឯកជនរបស់លោកពេលនេះវិញ បើទោះបីជាមិនសូវលេចមុខក្នុងពិភពសិល្បៈក៏ពិតមែន ប៉ុន្តែលោកហាក់កំពុងតែសំងំសាងក្តីសុខជាមួយកូនប្រពន្ធយ៉ាងផ្អែមល្ហែមមិនចាញ់គូស្នេហ៍តារាផ្សេងនោះទេ។

ទោះជាយ៉ាងណា មហាជនប្រកដជាចងចាំនៅឡើយទេថា មុននឹងលោករៀបការទទួលបានមនុស្សស្រីដែលពិតប្រាកដម្នាក់ដូចពេលនេះ លោកក៏ធ្លាប់ផ្តើមស្នេហ៍ជាមួយកំពូលតារាស្រី Nune Woranuch អស់រយៈពេល ៧ ឆ្នាំឯណោះ តែចុងក្រោយស្នេហ៍នេះក៏បានបញ្ចប់ទៅវិញ ដោយម្នាក់ៗសម្រេចដើរផ្លូវសាងគ្រួសាររៀងៗខ្លួន។

យ៉ាងណាមិញ ស្នេហាដែលបានបញ្ចប់ជាង ១១ ឆ្នាំទៅហើយ តែតារាប្រុស Khets នៅឡើយទើបបញ្ជា្កក់ពីមូលហេតុបែករវាងលោក និង តារាស្រី Nune Woranuch នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ កន្លងទៅថា បើទោះបីជារឿងរ៉ាវកន្លងហួសទៅជាច្រើនឆ្នាំក៏ដោយ តែលោកជឿថាមហាជនខ្លះពិតមានចម្ងល់ថាហេតុអ្វី លោក និង តារាស្រី Nune Woranuch បែកបាក់គ្នា ទាំងដែលមហាជនអ្នកគាំទ្រស្រឡាញ់ និង គាំទ្រគូស្នេហ៍របស់លោកខ្លាំងនោះនាពេលនោះ។

ក្នុងនោះលោកក៏បានបន្តទៀតថា ជុំវិញរឿងរ៉ាវបែកទាំងអស់កើតចេញពីរូបលោកតែម្នាក់គត់ អាចនិយាយបានថា ពេលនោះលោកជាមនុស្សដែលវក់នឹងមិត្តភក្តិ ដើរលេង ភ្លេចគិតអ្វីដែលនៅក្បែរខ្លួន រហូតដល់ពេលបាត់បង់ទើបដឹងពីកំហុសរបស់ខ្លួន ហើយដោយសារតែហេតុផលទាំងនោះទើបធ្វើឱ្យលោកបានបាត់បង់នាងដោយគ្មានថ្ងៃត្រឡប់។

ទោះជាយ៉ាងណា រឿងរ៉ាវកន្លងហួសទៅជាង ១១ ឆ្នាំទៅហើយ ហើយពេលនេះអ្នកទាំងពីរបានរៀបការមានគ្រួសាររៀងៗខ្លួនហើយដែរ ចំណែកចំណងមិត្តភាពគឺសល់ត្រឹមមិត្តតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.