សូមសរសើរ!! ទោះបីជារវល់យ៉ាងណាក៏ដោយ ក៏ ថៅកែហាងពេជ្រ និងស្វាមី នៅឆ្លៀតពេលវេលា ទៅលំហែកាយ ដែរ មើលទៅទេសភាព ក្បែរជើងភ្នំ ស្រស់ស្អាតណាស់ ថែមទាំងមានរឿងមួយ ប្រាប់បងប្អូនឲ្យដឹងថា…

ប្រិយមិត្តជាច្រើន ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាស្គាល់ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ មុខជំនួញផ្សេងទៀត ដែលកំពុងតែល្បី ព្រមទាំងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន គួរឲ្យកត់សំគាល់។

ជាពិសេសនោះ លោកស្រី ត្រូវបានគេគ្រប់គ្នា កោតសរសើរ នូវទឹកចិត្តសប្បុរធម៌ ដែលតែងតែជួយគេជាហូរហែ មិនដែលដាច់ឡើយ។

ក្នុងនោះភងដែរ បើទោះបីលោកស្រី មានការមមាញឹក និងរវល់ច្រើន នៅក្នុងមុខជំនួញរបស់ខ្លួនក៏ដោយ ក៏ថៅកែហាងពេជ្ររូបនេះ មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា សប្បាយរីករាយ ជាមួយស្វាមី ក្នុងការដើរលេងកម្សាន្ត តាមតំបន់ផ្សេងៗ និងប្លែកៗផងដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ លោកស្រី និងស្វាមី បានទៅដល់កន្លែងមួយ ដែលមានទេសភាពស្រស់ស្អាតខ្លាំងណាស់ នៅក្បែរជើងភ្នំ ពិសេសមានរឿងមួយប្រាប់ឲ្យបងប្អូនទាំងអស់ដឹង។

លោកស្រី បានបញ្ជាក់ថា “ជូនតាមសំណូមពរ ពុកម៉ែ បងប្អូន ពូមីង ទាំងអស់ អោយនាងខ្ញុំឈប់ហៅថា ពូខ្មៅ ប្តូរមកហៅ ពូម៉ៅ វិញ
ចា៎ ទេសភាពស្រស់ស្អាត តែចាញ់សម្រស់ពូម៉ៅ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

Related posts

Leave a Comment