មួយគូទៀតហើយ! Esther ប្រកាសក្ដែងៗចង់រៀបការនឹង Ken ហើយពោលឡើងព្រឺសម្បុរបែបនេះទៀត

អស់រយៈពេល ៧ ឆ្នាំហើយដែលគូស្នេហ៍តារាថៃ Ken Pupoom និង Esther Supreeleela បានក្លាយជាសង្សារនឹងគ្នា។ ជាមួយនឹងរយៈពេលដ៏យូរអង្វែងនោះបានធ្វើឱ្យមហាជនជាច្រើនទន្ទឹងរង់ចាំដំណឹងល្អ ពីពួកគេ តែតារាស្រីប្រុសគូនេះ ហាក់ពុំសូវជាបានបង្ហើបឡើយ។

តួយ៉ាងថ្មីៗនេះ ក្នុងបទសម្ភាសសារព័ត៌មានក្នុងស្រុកមួយ ស្រាប់តែតារាស្រី Esther បានទម្លាយពីគម្រោងរៀបការថា នាងបានត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការរៀបមង្គលការជាមួយតារាប្រុស Ken ក៏ប៉ុន្តែទោះបីនាងយល់ព្រមក៏ដោយ ក៏ពុំទាន់អាចរៀបចំចាត់ចែងពិធីបាននេះដែរ ដរាបណាមុខរបរការងារនាង និង Ken ពេលនេះ ពុំទាន់បានដំណើរការរលូន។ ប្រសិនបើជាទៅមុខបន្តិចទៀតមុខរបរ និង ជំនួញដំណើរការល្អនោះ នឹងអាចចាត់ចែងតែម្ដង។

លើសពីនោះ តារាស្រី Esther ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនផងដែរជុំវិញការជ្រើសរើសតារាប្រុស Ken ជាគូអនាគតដោយនាងបាននិយាយថា៖ «ក្រោយពីមានការស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរ ពួកយើងទាំងពីរប្រៀបបីដូចជាគ្រួសារតែមួយទៅហើយ ក្នុងចិត្តខ្ញុំបានប្រាកដច្បាស់ថា ម្នាក់នេះហើយ (Ken) ជាអ្នកដែលខ្ញុំត្រូវសាងជីវិតជាមួយ ព្រោះថារាល់ពេលខ្ញុំនៅជាមួយគាត់ គឺមានអារម្មណ៍ថាមានក្ដីសុខ ជាពិសេសយើងទាំងពីរយល់ច្បាស់ពីជម្រៅចិត្តគ្នាទៅវិញទៅមក»៕

Leave a Reply

Your email address will not be published.