ទីបំផុត! សព Tangmo ត្រូវបានគេកំណត់ថ្ងៃបូជាហើយ គឺនៅថ្ងៃទីប៉ុណ្ណេះ

មកទល់ពេលនេះ រឿងក្តីរបស់តារាស្រី Tangmo ត្រូវបានបញ្ចប់ជាផ្លូវការទៅហើយ ដោយគេបាននិយាយថា នាងបានស្លាប់ដោយសារតែការធ្លាក់ទឹកក៏ពិតមែន ពោលគឺមិនមែនជាអំពើឃាតកម្មឡើយ។

ក្រោយប្រកាសបញ្ចប់ក្តីភ្លាម មានមហាជនមិនតិចនាក់នោះទេ បានចេញមុខប្រតិកម្មចំពោះរឿងក្តីមួយនេះថាវាពិតជាអយុត្តិធម៌ណាស់សម្រាប់ Tangmo។ ទោះបីជាមហាជនជាច្រើនខកចិត្ត និង ខូចចិត្តក៏ដោយ តែចុងក្រោយក៏នៅតែទទួលស្គាល់ការពិតមិនថាវាយុត្តិធម៌ ឬ អយុត្តិធម៌នោះឡើយ។

ដោយឡែក ក្រោយេពីប្រកាសបិទសំណុំរឿងភ្លាម ស្រាប់តែនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ នេះ អ្នកគ្រប់គ្រងរបស់តារាស្រី Aum គឺលោក A Suppachai បានចេញមុខទម្លាយច្បាស់ៗពីកាលកំណត់ថ្ងៃបូជាសពរបស់តារាស្រី Tangmo ថា សពរបស់នាងនឹងត្រូវបូជានៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ នៅព្រះវិហារខ្លងស៊ី ខេត្ត Pathum Thani វេលាម៉ោង ២ រសៀល ដល់ម៉ោង ៣:៣០ នាទី។

យ៉ាងណាមិញ លោកនឹងសង្ឃឹមថា មហាជនទាំងអស់នៅតែចងចាំមុខរបស់នាងនៅក្នុងកែវភ្នែក និង ក្នុងបេះដូងរហូត បើទោះបីជានាងបានឃ្លាតឆ្ងាយដោយគ្មានថ្ងៃត្រឡប់ហើយក៏ដោយ ជាពិសេស សង្ឃឹមថានឹងមានវត្តមានអ្នកទាំងអស់គ្នានៅថ្ងៃជូនដំណើរនាងជាលើកចុងក្រោយផងដែរ៕

Leave a Reply

Your email address will not be published.