ទម្លាយប្រវត្តិឧត្តមសេនីយ៍ គូស្នេហ៍ ១០ ឆ្នាំរបស់តារាស្រី Pancake ត្រៀមចូលរោងការខែក្រោយ

នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ នេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ក្រោយតារាស្រី Pancake បានប្រកាសថាត្រៀមខ្លួនចូលរោងការនៅថ្ងៃទី ១០ ខែមិថុនា ខាងមុខនេះ ជាមួយគូស្នេហ៍ ១០ ឆ្នាំ លោកឧត្តមសេនីយ៍ ខ្លាឃ្មុំ។

បើនិយាយប្រវត្តិរបស់ឧត្តមសេនីយ៍ខ្លាឃ្មុំរូបនេះវិញ គេបានដឹងថា លោកមានឈ្មោះពិតថា Saksoonthorn Premanond មានអាយុ ៤៨ ឆ្នាំ កើតក្នុងត្រកូលមន្ត្រីរាជការថៃ ដែលមានឪពុកជាអតីតអគ្គនាយកអន្តោប្រវេសន៍ថៃ និង ត្រូវជាចៅប្រុសបង្កើតរបស់អតីតមេបញ្ជាការប៉ូលិសខេត្តនគរសុវណ្ណ។ ចំណែកតាខាងម្តាយគឺជាមន្ត្រីក្រសួងសាធារណៈការ និង យាយជាអតីតគណនេយ្យករ។

ឧត្តមសេនីយ៍ Saksoonthorn ជាមនុស្សដែលស្រឡាញ់ការថតរូបតាំងពីក្មេង ដោយធ្លាប់មានក្តីស្រមៃចង់ក្លាយជាអ្នកថតរូប។ លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅរៀននៅឯវិទ្យាល័យ Moutain View ក្នុងរដ្ឋ Utah អាមេរិក នៅអាយុ​ ១៦ ឆ្នាំ។

ក្រោយរស់នៅទីនោះ ៨ ឆ្នាំ លោកក៏បានបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Los Angeles ហើយក៏បានធ្វើការជា Producer។ ក្រោយមកលោកក៏បានលាឈប់ពីតំណែងជាជំនួយការផ្ទាល់ខ្លួនរបស់ម្ចាស់ក្រុមហ៊ុន Tero មុនពេលចូលបម្រើក្នុងជួរមន្ត្រីរាជការ។ បច្ចុប្បន្នលោកមានតំណែងជាឧត្តមសេនីយ៍ទោ ក្នុងក្រសួងការពារជាតិ។

នៅដើមឆ្នាំ ២០២២ លោកបានរៀនចប់ថ្នាក់បណ្ឌិត ផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស ក្រោយចំណាយពេលរៀនបន្តជាង ៧ ឆ្នាំ។ ហើយនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ ឧត្តមសេនីយ៍ទោ Saksoonthorn និង Pancake បានប្រកាសថាត្រៀមខ្លួនចូលរោងការនៅថ្ងៃទី ១០ ខែមិថុនា ខាងមុខនេះ៕

Leave a Reply

Your email address will not be published.