យុត្តិធម៍អត់ប៉ុណ្ណឹង! ទីបំផុត រឿងក្តី Tangmo ត្រូវបញ្ចប់ហើយ ដោយលទ្ធផលថានាងស្ល-ា.ប់ព្រោះតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីការធ្វើកោសល្យវិច័យ និង ប្រមូលភស្តុតាងដើម្បីសរុបរឿងក្តីការស្លាប់របស់តារាស្រី Tangmo អស់រយៈពេលជាង ២ ខែ ដែលមហាជនទន្ទឹងរង់ចាំដាច់បាយដាច់ទឹករួច ទីបំផុតនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ នេះ ខាងសមត្ថកិច្ចបានចេញប្រកាស ក៏ដូចជាសរុបរឿងក្តី Tangmo ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់លទ្ធផលដែលក្រុមសមត្ថកិច្ចប្រមូលបាន ក៏ដូចជាស៊ើបអង្កេតអស់ពេលជាច្រើនខែមកនេះ ខាងសមត្ថកិច្ចបានសរុបរឿងក្តីការស្លាប់របស់ Tangmo ថា នាងពិតជាបានស្លាប់ដោយសារតែលង់ទឹកស្លាប់ដោយពិតប្រាកដមែន។ ជាពិសេស ចំពោះស្នាមរបួសជាច្រើនកន្លែងនៅលើរាងកាយរបស់នាង វាពិតជារបួសដោយសារតែមុតស្លាបចក្រទូកដែលនាងបានជិះពិតមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជុំវិញការសរុបរឿងក្តីលើកនេះ វាពិតជាធ្វើឱ្យមហាជន ក៏ដូចជាមិត្តៗសិល្បៈរបស់នាងជាច្រើនមានការខកចិត្តជាខ្លាំង រហូតម្នាក់ៗចេញមុខបង្ហោះសារខូចចិត្ត ក៏ដូចជាខកចិត្តទៅលើប្រព័ន្ធច្បាប់របស់ថៃយ៉ាងក្រៃលែង ដែលមិនអាចរកយុត្តិធម៌ជូន Tangmo បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក អ្នកទាំង ៦ ដែលត្រូវរងការចោទប្រកាន់ពីបទផ្សេងៗគ្នានោះ ពេលនេះខាងតុលាការដោះលែងជាបណ្តោះអាសន្នសិន ដោយរង់ចាំការកាត់ក្តីម្តងទៀតជាផ្លូវការ នឹងទទួលទោសទៅតាមស្ថានទម្ងន់ទោសពីបទចោទប្រកាន់ផ្សេងៗ៕

Leave a Reply

Your email address will not be published.