នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២២ បើតាមប្រភពចេញពី Thairath បានទម្លាយព័ត៌មានថ្មីមួយ ដែលបង្កភ្ញាក់ផ្អើល នៅពេលមានការលេចចេញវីដេអូមួយទៀត ត្រូវបាន ថតតាមទូរស័ព្ទ ដោយគេជឿថាជាទូកដែលតារាស្រី Tangmo Nida បានជិះ នៅទន្លេចៅផាយ៉ា។ លើកនេះ អ្នកសារព័ត៌មាន និង អ្នកកំពុងនិយាយអំពីព័ត៌មានលម្អិតគួរឱ្យសង្ស័យមួយ ដែលលេចចេញ ខណៈទូកកំពុងបើកនៅលើទឹក។
ក្នុងឃ្លីបវីដេអូនោះដែរ បានចែករំលែកនៅថ្ងៃកើតហេតុ ថ្ងៃទី ២៤ ខែកុម្ភៈ ទូកដែល Tangmo ជាមួយនឹងមិត្តភក្តិមួយក្រុមដែលបានជួលគឺបើកក្នុងទិសដៅពីកំពង់ផែ។ រំពេចនោះ ឃើញមានស្រមោលសដែលជឿថាជា Tangmo ព្រោះនាងបានស្លៀកកន្សែងរុំចង្កេះពណ៌ស ហើយធ្លាក់ចូលទឹក។
ដោយបញ្ជាក់តាមរយៈវីដេអូស្រមោលនោះ គឺដូចជាតារាស្រីរូបនេះ លោតចូលក្នុងទឹក ហើយរត់គេចពីអ្វីមួយ មិនមែនជាការធ្លាក់ធម្មតានោះទេ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតមួយដែលត្រូវបានកត់សម្គាល់ និង មានភាពចម្រូងចម្រាសនោះគឺថា បន្ទាប់ពី Tangmo បានធ្លាក់ចូលទៅក្នុងទន្លេ ទូកនោះស្រាប់តែបន្ថែមល្បឿន។
តើនេះជាសញ្ញាលម្អិតដែលធ្វើឱ្យតារាស្រី Tangmo ធ្លាក់ពីលើទូកឬអត់?
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖