ហ្វេសប៊ុក៖ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នេះ ជំលោះរវាង នាយប្រុញ ជាមួយនឹងអ្នកគ្រប់គ្រង គង់កាន ត្រូវបានដោះស្រាយបញ្ចប់ ដោយលោកឧកញ៉ា សម្បត្តិ ហើយ ។
នេះបើយោងតាមរយៈគណនីហ្វេសប៊ុកផេករបស់លោក ឧកញ៉ា សម្បត្តិ បង្ហោះសារឲ្យដឹងដែរថា៖ “ថ្ងៃនេះខ្ញុំបានដោះស្រាយវិវាទរបស់ #ប្អូនប្រុញ និងAdmin គង់កាន បានបញ្ចប់ដោយឈ្នះៗ បានយល់ដឹងពីបញ្ហាកំហុសឆ្គងយល់ច្រលំលើគ្នា ឥលូវគ្រប់យ៉ាងដោះស្រាយដោយសន្តិវិធី ។
ប្អូនប្រុញក៏បានសុំខមាទោសប្អូនគង់កានដែលធ្លាប់ជាAdmin បណ្តុះបណ្តាលជួយប្អូនរហូតដល់មានកេរ្ត៍ឈ្មោះបោះសំឡេងរហូតបានមកជួបខ្ញុំ ។ ហើយលទ្ធផលប្អូនគង់កានក៏បានប្រគល់ម៉ូតូដែលទិញជូនប្រុញកាលធ្វើការជាមួយគ្នាទៅប្រុញដោយផ្ទាល់ដៃ ។
ហើយរថយន្តដែលខ្ញុំធ្លាប់បានប្រកាសជូន #ប្អូនប្រុញ ក៏ប្រគល់ជូនប្អូនប្រុញជាម្ចាស់រថយន្តនេះតែម្នាក់ប៉ុណ្ណោះ ដោយមិនមានការចែកចាយនោះទេ ព្រោះតាំងពីដើមមកខ្ញុំបានបញ្ជាក់ហើយគឺប្រគល់ជូនប្អូនប្រុញដោយការអាណិតស្រលាញ់ ។ ដូច្នេះ ដំណើរការនៃការដោះស្រាយ ដែលមានជាវីដេអូ និងបង្ហាញជូនជាសាធារណៈ ដើម្បីបងប្អូនអស់ចំងល់” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមស្ដាប់វីដេអូខាងក្រោមនេះ ។