មួយរយៈក្រោយនេះ ហាយសូរ Poh ដែលជនត្រូវគេសង្ស័យខ្លាំងជាងគេនៅក្នុងរឿងក្តី Tangmo ហាក់បានស្ងាត់ពីបណ្តាញសង្គមតែម្តង ក្រោយពីបានទៅបួស និង បង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសទាក់ទងនឹងការចោទប្រកាន់ផ្សេងៗមុននេះ។
ថ្មីៗនេះ ក៏មានជនជិតស្និទ្ធម្នាក់ជាមួយនឹងហាយសូរ Poh ក៏បានចេញមុខមកទម្លាយរឿងរ៉ាវមួយចំនួនរបស់លោកផងដែរ។ អ្នកជិតស្និទ្ធម្នាក់នោះ បានឱ្យដឹងថា គេបានស្គាល់គ្នាជាមួយនឹង Poh ជាយូរមកហើយ ដោយសារតែធ្លាប់ទិញឡានពីលោក។
គេបន្តទៀតថា ពេលកើតហេតុភ្លាមៗ គេបានព្យាយាមទាក់ទងទៅ Poh តែទាក់ទងមិនបានឡើយ រហូតទើបតែថ្មីៗនេះ គេបានជួបផ្ទាល់ Poh ក៏ឆ្លៀតសួរនាំរឿង Tangmo នេះឯង។
Poh បានប្រាប់ថា បន្ទាប់ពីមកពីបួសវិញ លោកមានអារម្មណ៍ថាជីវិតផ្លាស់ប្តូរច្រើន ហើយនាទីដែលកើតហេតុ គឺជានាទីដែលលោកឮ Tangmo និយាយថា មានអ្នកណាឃើញទូរស័ព្ទរបស់ខ្លួនឬទេ។ ក្រោយពីនោះតែមួយភ្លែត លោកក៏ឮសំឡេងនាងធ្លាក់ទឹកបាត់ទៅហើយ លោកពិតជាមិនចង់ឱ្យរឿងនេះកើតឡើងនោះទេ។
លើសពីនេះទៅទៀត ហាយសូរ Poh ក៏ថែមទាំងចង់សម្លាប់ខ្លួនទៀតផង លោកមិនដែលត្រូវមកជួបព័ត៌មានដល់ថ្នាក់នេះឡើយ ព្រោះតែមិនមែនជាតារា ហើយលោកជាអ្នកលក់ធម្មតា តែបែរជាមកត្រូវមនុស្សម្នាចោមរោមពិចារណាថាឱ្យបែបនេះ លោកពិតជាពិបាកធ្វើខ្លួនណាស់ ថែមទាំងតប់ប្រមល់ខ្លាំងទៀតផង។ យ៉ាងណាមិញ លោកក៏មិនបានចង់ទៅបង្ហាញមុខនៅក្នុងកម្មវិធីសម្ភាសណាដែរ ចំណែករឿងយុត្តិធម៌គឺវានៅលើប៉ូលិសទាំងអស់៕