ស្មានមិនដល់ឪពុកម្ដាយ វណ្ណដា មានក្ដីស្រមៃចង់ឱ្យកូនធ្វើការទាំងនេះ ប៉ុន្តែចុងបញ្ចប់អ្វីៗផ្ទុយស្រឡះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងរ៉េបដ៏ល្បីល្បាញ វណ្ណដា កំពុងក្លាយជានិមិត្តរូបរបស់មិត្តយុវវ័យជាច្រើនភ្លូកទឹកភ្លូកដី ខណៈតារាប្រុសរូបនេះបានសាងភាពជោគជ័យលើវិថីចម្រៀងទាំងវ័យក្មេង តាមរយៈសមត្ថភាពផលិតបទចម្រៀងមួយបទៗដែលពោរពេញដោយភាពពីរោះទាក់ទាញ ប្លែកពីគេក្នុងតន្រ្តី Hip Hop នៅកម្ពុជាយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើងាកទៅមើលពីអតីតកាលវិញ វណ្ណដា បានទម្លាយឱ្យដឹងថា កាលពីមុនលោកឪពុកអ្នកម្ដាយរបស់លោកមិនចង់ឱ្យលោកធ្វើជាតារាចម្រៀង ឬជាអ្នកចម្រៀងរ៉េបនោះទេ ប៉ុន្ដែលោកពុករបស់តារាចម្រៀងប្រុសរូបនេះ ចង់ឱ្យលោកធ្វើជាមេធាវី ចំណែកឯអ្នកម្ដាយលោកវិញចង់ឱ្យលោកក្លាយជាគ្រូពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា វណ្ណដា គោរពស្រឡាញ់អ្នកមានគុណទាំងពីរ ប៉ុន្ដែអាចនិយាយបានថា លោកជាមនុស្សម្នាក់ដែលឯករាជ្យមិនស្ដាប់អ្នកណា រហូតបានអ្វីដែលលោកត្រូវការ ហើយពេលនោះហើយដែល វណ្ណដា លាឪពុកម្ដាយចាកចេញពីផ្ទះទៅរស់នៅភ្នំពេញជាមួយលុយត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ។ គ្មានអ្នកណាម្នាក់ជឿទេថា វណ្ណដា អាចរស់នៅដោយខ្លួនឯងបានសូម្បីតែម្ដាយរបស់លោក តែលោកក៏អាចធ្វើវាបានរហូតក្លាយជាតារាចម្រៀងរ៉េបវ័យក្មេងដ៏ល្បីល្បាញដូចពេលនេះ។

Leave a Reply

Your email address will not be published.