មហាជនរំជួលចិត្ត ឃើញមឈូស Tangmo ត្រូវគេតុបតែងដាក់សពហើយ តែយុត្តិធម៌ហាក់គ្មានពន្លឺ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់ពេលនេះ រឿងរ៉ាវការស្លាប់របស់តារាស្រី Tangmo ត្រូវបានអូសបន្លាយជាង ២ ខែទៅហើយ តែហាក់នៅពុំទាន់រកបានយុត្តិធម៌ ឬ ការពិតជូនគ្រួសារ និង ញាតិមិត្តនៃសពនៅឡើយ ឯសមត្ថកិច្ចក៏នឹងត្រៀមបញ្ចប់សំណុំរឿងនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ នេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈរឿងក្តីនឹងត្រូវបញ្ចប់នាពេលខាងមុខនេះក៏ដោយ តែមហាជនជាច្រើននៅតែមានមន្ទឹលក្នុងចិត្ត និង កើតក្តីអាណិតដល់ Tangmo ដែលបានស្លាប់ទៅអស់ពេលជាច្រើនខែហើយ តែនៅតែពុំទាន់ទទួលបានយុត្តិធម៌ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈយុត្តិធម៌នៅមិនទាន់ទទួលបានច្បាស់ ប៉ុន្តែពេលនេះមឈូសសពរបស់ Tangmo ក៏ត្រូវបានគេរៀបចំហើយ ដោយមានការតុបតែងឆ្លាក់ជាផ្កាកុលាបព័ទ្ធជុំវិញមឈូស ដែលជាផ្កានេះជាផ្កាដែលនាងចូលចិត្ត ដែលគ្រួសារ និង មិត្តក៏នឹងបំពេញបំណងដល់រូបនាងជាលើកចុងក្រោយ។

លើសពីនេះទៅទៀត មកទល់ម៉ោងនេះជឿជាក់ថា មហាជនជាច្រើនកំពុងតែរង់ចាំមើល និង ស្តាប់នូវសន្និសីទកាសែតនាពេលបន្តិចទៀតនេះ ដែលក្រុមសមត្ថកិច្ចនឹងប្រកាសបញ្ចប់រឿងក្តីការស្លាប់របស់តារាស្រី Tangmo បន្ទាប់ពីឱ្យមហាជនរង់ចាំអស់រយៈពេលជាង ២ ខែមក៕

Leave a Reply

Your email address will not be published.