ក្តីសុខ! បានកូន ១ ជំទាវវ័យក្មេង ស៊ន សៀវម៉ី និង ប្ដីកាន់តែផ្អែមល្ហែមមានក្ដីសុខទ្វេដង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីមានកូនស្រីម្នាក់ជាចំណងដៃមក កីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី កាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នម ការមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្ដីសម្លាញ់ ធ្វើឱ្យសុភមង្គលក្នុងគ្រួសាររបស់ពួកគេក៏កាន់តែមានក្ដីសុខ យល់ចិត្តគ្នាខ្លាំងតាមនោះដែរ។

និយាយដល់ក្ដីសុខក្នុងគ្រួសារ ជារឿយៗ ស៊ន សៀវម៉ី តែងបង្ហោះរូបថតបង្ហាញពីសកម្មភាពផ្អែមល្ហែមជាមួយស្វាមីនៅលើបណ្ដាញសង្គម ធ្វើឱ្យមហាជនលួចសរសើរមិនស្ទើរឡើយ។ មិនត្រឹមតែមានក្ដីសុខក្នុងគ្រួសារ ស៊ន សៀវម៉ី និង គ្រួសារក៏កំពុងរស់នៅក្នុងផ្ទះវីឡាតម្លៃរាប់ម៉ឺនដុល្លារ ដែលប្ដីប្រពន្ធអ្នកទាំងពីរបានរៀបចំពិធីឡើងគេហដ្ឋានថ្មីកាលពីមួយរយៈមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកទៅមើលគណនីហ្វេសប៊ុក និង អ៊ីនស្រ្តាក្រាមរបស់ជំទាវ ស៊ន សៀវម៉ី និង ស្វាមីសំណព្វចិត្ត ដ្បិតថាពេលនេះពួកគេមានកូនជាចំណងដៃ តែប្ដីប្រពន្ធមួយគូនេះតែងឆ្លៀតពេលសាងសងគ្នា បង្កើតពេលវេលារវាងប្ដីប្រពន្ធតែ ២ នាក់ឱ្យកាន់តែផ្អែមល្ហែមយល់ចិត្តគ្នាឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

Leave a Reply

Your email address will not be published.