ម្ដាយគ្រប់រូបគួរប្រយ័ត្ន! ស្ត្រីម្នាក់ទម្លាយរឿងកូនស្រីអាយុ ៥ ឆ្នាំ ត្រូវគ្រូនៅសាលា ប្រើហិ-ង្សាពេលរៀនក្នុងថ្នាក់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គមបាននាំគ្នាផ្ទុះការភ្ញា ក់ ផ្អើល និង កើតក្ដីអាណិតអាសូរ ក្រោយស្រ្តីម្នាក់បានទម្លាយថាកូនស្រីរបស់ខ្លួនដែលមានអាយុទើប ០៥ ឆ្នាំ ត្រូវបានគ្រូជនជាតិហ្វីលីពីន ទះ កំ ភ្លៀ ង ពេលកំពុងរៀនក្នុងថ្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈស្ត្រីជាម្ដាយ ដែលមានគណនីឈ្មោះ MiMi Jasmine បានរៀបរាប់ថា ៖ «ខ្ញុំឈឺចិត្តដេកយំមួយយប់ហើយ រឿងកូនរបស់ខ្ញុំត្រូវអ្នកគ្រូជនជាតិហ្វីលីពីនទះគាត់មួយកំ ផ្លៀង ពេលកំពុងរៀននៅក្នុងថ្នាក់។ ថាចង់លាក់រឿងហ្នឹងដល់ប៉ារបស់គាត់ តែខ្ញុំទទួលយោបល់ពីមិត្តៗ និង បងប្អូនខ្ញុំ គាត់ថាកុំលាក់គាត់អីរឿងដល់ថ្នាក់នេះ។ មួយយប់ទល់ភ្លឺ ខ្ញុំដេកណែនទ្រូងយំមិនឈប់ គិតថាហេតុអីបានត្រូវវៃកូនខ្ញុំដល់ថ្នាក់នេះ»។

ស្ត្រីជាម្ដាយខាងលើ បានបន្តទៀតថា ជាទំលាប់ ពេលកូនខ្លួនមកពីសាលា គេតែងងូតទឹកសម្អាត ដុសសាប៊ូឱ្យកូន ស្រាប់តែកូនស្រែកឮៗថា «ម៉ាមី កុំប៉ះមុខកូន អូនឈឺខ្លាំង! តើកូនកើតអី? អ្នកគ្រូជនជាតិទះអូនមួយកំផ្លៀង អូនឈឺណាស់»។ ស្ត្រីជាម្ដាយ ក៏បានទាញថ្ពាល់មើល ឡើងហើមម្ខាង សាច់ថ្ពាល់រឹងដល់អញ្ចាញ តែមិនខៀវទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីជាម្ដាយ បានបញ្ជាក់ថា កូនរបស់ខ្លួនធ្លាប់ប្រាប់ថា «អូនខ្លាចអ្នកគ្រូជនជាតិគាត់កាច វ៉ៃអូនឈឺៗ ពេលខឹងអូន យកប៉ុងលុបក្តារខៀនគប់អូន ទាញសក់អូនឡើងលើ ឱ្យទៅឈរជើង​១ មុខក្តារខៀន ហើយស្រែកដាក់អូនខ្លាំងៗ» ទើបខ្លួនលួងកូនឱ្យឈប់មាត់ កុំឱ្យគ្រូធ្វើបាបខណៈមកដល់ផ្ទះថ្ងៃខ្លះ ក្មេងស្រីថា «អូនឈប់និយាយគ្នាហើយ ម៉ាមី អូនចេះណាស់លូវ អូនខ្លាចអ្នកគ្រូជនជាតិឡើងញ័រហើយ គាត់អត់វ៉ៃអូនទេ ថ្ងៃខ្លះទៀតអូនមាត់តិចៗ គាត់ទាញសក់អូនឡើងឈឺហើយវ៉ៃអូនខ្លាំងៗ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមទៅនឹងរឿងរ៉ាវបែបនេះ ស្ត្រីជាម្ដាយបានពោលពាក្យមិនអស់ចិត្តថា គាត់ជាគ្រូបែបម៉េច ខណៈម្តាយគ្រប់រូបឮថា គ្រូជនជាតិមកបង្រៀនគឺសប្បាយចិត្តកូន និង ឆាប់ចេះនិយាយភាសាបានល្អ តែនេះហួសពីការរំពឹងទុក ទៅជាវៃកូនខ្លួនកាច គប់ បោចសក់ឡើងលើ ឱ្យឈរជើង ១ ចុងក្រោយទះកំផ្លៀងឡើងហើមតែម្ដង។ ក្នុងនោះស្ត្រីរូបនេះបានពោលទៀតថា «ម៉ាក់អាណិតកូនខ្លាំងបំផុត កូនទើបអាយុ ៥ ឆ្នាំ យប់ឡើងនៅមឹមគោៗ ស្លៀកខោទឹកនោមនៅឡើយ តែត្រូវទទួលនៅការវាយទះតប់ហើមមុខបែបនេះ ម៉ាក់ទទួលយកមិនបានទេ»៕

Leave a Reply

Your email address will not be published.