កាលពីថ្មីៗនេះ Anna បានចំណាយថវិកាផ្ទាល់ខ្លួនជាង ៦ សែនបាត (ប្រមាណ ១៨ ០០០ ដុល្លារ) ដើម្បីរៀបចំរថយន្តសង្គ្រោះបន្ទាន់ Tangmo ដែលទុកបម្រើប្រយោជន៍សាធារណៈ។
ក្រោយចំណាយពេលអស់ជាង ១ ខែពេលនេះ រថយន្តសង្គ្រោះបន្ទាន់ Tangmo គឺបានរួចរាល់ជាស្ថាពរហើយ ហើយក៏បានប្រគល់ជូនទៅខាងមន្ទីរពេទ្យមួយស្ថិតនៅក្នុងតំបន់ Pathum Thani ប្រទេសថៃ។
ដោយ Anna បានរៀបរាប់ថា ៖ «ឆ្នាំកន្លងមក Tangmo មកអង្គុយមើលទូរទស្សន៍ជុំគ្នានៅផ្ទះខ្ញុំ ហើយនាងធ្លាប់និយាយថា បើសិនជានាងមានលុយ នាងចង់ជួយមនុស្សដូចជា Pimrypie វាជារឿងដ៏គួរឱ្យស្ងើចសរសើរ ហើយនាងក៏ធ្លាប់សួរ Anna ថាខ្ញុំស្គាល់ Pimrypie ឬ ទេ ព្រោះនាងចង់ផ្ញើលុយទៅ Pimrypie ដើម្បីជួយធ្វើបុណ្យខ្លះ»។
«ក្រោយពេល Tangmo ស្លាប់ទៅ ខ្ញុំក៏គិតថាលុយដែលនាងថតកម្មវិធីមិនទាន់បើក មានខ្ទង់ ១ សែនបាតជាង គួរយកធ្វើអ្វីល្អ ហើយក៏គិតដល់រឿងជួយមនុស្សនេះ ក៏នឹកគិតឃើញធ្វើរថយន្តសង្គ្រោះបន្ទាន់នេះតែម្តងទៅ អរគុណដល់ប្អូន King ដែលជួយជាទឹកប្រាក់ ១ សែនបាត ហើយក៏អរគុណដល់អតិថិជនគ្រប់គ្នា ដែលបានជួយទិញផលិតផលនាងខ្ញុំ នាងខ្ញុំបានយកទឹកប្រាក់ទាំងនោះមកជួយសង្គមហើយ អរគុណខ្លាំងណាស់»៕