អត់ដែលដឹងសោះ! មុនក្លាយជាកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ធ្លាប់សម្តែងក្នុងរឿងទាំងនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគិតមកដល់ឆ្នាំ ២០២២ នេះ រយៈពេលប្រមាណ ២៣ ឆ្នាំហើយ ដែលអ្នកនាង ឱក សុគន្ធកញ្ញា បានឈរជើងលើវិថីសិល្បៈ ក្លាយទៅជាកំពូលតារាចម្រៀងស្រី ១ រូប នៅក្នុងប្រទេសកម្ពុជា មានឈ្មោះបោះសំឡេងល្បីរន្ទឺទូទាំងក្នុង និង ក្រៅប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលជាច្រើនឆ្នាំ ក្រោយសាងកេរ្តិ៍ឈ្មោះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មិនត្រឹមតែមានអាជីពជាតារាចម្រៀងតែម្យ៉ាងនោះទេ អ្នកនាងក៏ត្រូវបានក្រុមហ៊ុនជាតិ អន្តរជាតិ និង ស្ថាប័នរដ្ឋ ឯកជនជាច្រើនជ្រើសរើសអ្នកនាងក្លាយទៅជាទូតសុឆន្ទៈថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត ជាកំពូលតារាចម្រៀងល្បី អ្នកនាង ឱក សុគន្ធ កញ្ញា បានចេញបទចម្រៀងរាប់រយបទទទួលបានភាពល្បីល្បាញតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ ក្នុងនោះ មិនត្រឹមតែមានជំនាញលើការបញ្ចេញសំឡេងនោះទេ អ្នកនាង ឱក សុគន្ធកញ្ញា ក៏ធ្លាប់បានប្រឡូកក្នុងការសម្តែងខ្សែភាពយន្តមួយចំនួនផងដែរ ដែលកាលណោះអ្នកនាងបានត្រឹមតំណែងតួរាយរងប៉ុណ្ណោះ។

១. រឿង «ខ្មោចព្យាបាទ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង «ខ្មោចព្យាបាទ» ជាតួអង្គឈ្មោះ លីកា ដោយមានការចូលរួមសម្តែងដោយអ្នកនាង មាស សុខសោភា អ្នកនាង អោក សុម៉ារីម៉ា និង អ្នកនាង ឈិន សុធារី។ រឿងនេះ បើទោះជាមិនបានដើរជាតួឯក តែអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានក្តាប់យកតំណែងជាតួសំខាន់មួយរូបដែរ។

២. រឿង «មមាចប្រឡែងភ្លើង»

រឿង «មមាចប្រឡែងភ្លើង» ដែលផលិតតាំងពីឆ្នាំ ២០០៤ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានចូលរួមសម្តែងជាតួអង្គមួយរូបដូចគ្នាដែរ​ ដោយអ្នកនាងបានសម្តែងជាតួសិស្សខូច និង យុវវ័យភ្លើតភ្លើនមួយរូប។

៣. រឿង «ប្តីល្អ»

រឿង «ប្តីល្អ» ផលិតឡើងនៅឆ្នាំ ២០១០ ជាការនិពន្ធ និង ដឹកនាំសម្តែងដោយលោកស្រី ពាន់ ភួងបុប្ផា អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានសម្តែងជាតួក្នុងចំណោម​ តួឯក ៤ គូ។ ក្នុងនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានសម្តែងជាតួអង្គភរិយាផង និង តួអង្គស្វាមីផង។ ការសម្តែងជាតួអង្គស្វាមី ពោលគឺជាមនុស្សប្រុស តុបតែងជាប្រុស អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង៕

Leave a Reply

Your email address will not be published.