ជីវិតដូចរឿងនិទាន!! មុនមកជួប Bird ជាស្នេហ៍ចុងបញ្ចប់នៃជីវិត Tangmo ធ្លាប់មានស្នេហាវិលវល់ឈឺចាប់ ៥ លើក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីរឿងស្នេហា តារាសម្ដែងស្រី Tangmo គឺជាមនុស្សម្នាក់ដែលលះបង់ដើម្បីស្នេហាច្រើន។ ទោះបីជាមានហេតុផលបែកបាក់ ឬ ខកចិត្តជាច្រើនដងក៏ដោយ ប៉ុន្តែនាងមិនដែលបិទបេះដូង និង ក្តីស្រឡាញ់ដែរ រហូតនាងបានជួប Bird ដែលជាស្នេហាពិតនាជីវិតចុងក្រោយ មុនពេលនាងចាកចេញគ្មានថ្ងៃត្រឡប់។ យ៉ាងណាមិញ មុនមកជួប Bird ដែលជាមនុស្សចុងក្រោយ Tangmo បានឆ្លងកាត់ជីវិតស្នេហាវិលវល់មិនតិចដងឡើយ។

១. Dogg Phanthawat Boonvej

កាលពីឆ្នាំ ២០០៤ តារាស្រី Tangmo បានទាក់ទងជាមួយតារាចម្រៀង Dogg Phanthawat Boonvej ហៅកាត់ថា Dogg B.-Mix ជាស្នេហាដំបូង។ កាលណោះ Tangmo មិនទាន់មានអាយុ ២០ ឆ្នាំនៅឡើយទេ ដែលធ្វើឱ្យស្នេហានាងត្រូវបានគេរិះគន់ ប៉ុន្តែទោះជាយ៉ាងណា ពួកគេនៅតែផ្អែមល្ហែម និង ទាក់ទងគ្នារហូតបាន ២ ឆ្នាំ ក្រោយមកក៏បានបែកគ្នា បន្សល់ត្រឹមការរាប់អានជាមិត្តល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. Karoon Sosothikul

បន្ទាប់ពីបែកស្នេហ៍ដំបូង តារាស្រី Tangmo ក៏ត្រូវហាយសូរ Karoon Sosothikul ដែលជាទាយាទស្នងមរតកម្នាក់ ហើយក៏ជាតារាចម្រៀងផង បានប្រលោមស្នេហ៍នាងបាន។ យ៉ាងណាមិញ ស្នេហានេះមិនបានស្ថិតស្ថេរយូរទេ ដោយនៅឆ្នាំ ២០០៩ ពួកគេបានចែកផ្លូវគ្នាវិញ ដោយកាលណោះតារាស្រី Tangmo ខូចចិត្តយ៉ាងខ្លាំង ដល់ថ្នាក់អង្គុយយំនៅចំណតឡានទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. Phongsakorn Mahapaoraya

បែកពីហាយសូរ Karoon Sosothikul បានប៉ុន្មានខែ តារាស្រី Tangmo និង Phongsakorn ដែលជាតារាសម្តែង និង ជាសមាជិកក្រុម Stone Kling បានទាក់ទងស្នេហាគ្នា។ យ៉ាងណាមិញ នៅឆ្នាំ ២០១១ អ្នកទាំងពីរបានបែកគ្នា ដោយតារាសម្តែង Phongsakorn បានសម្រេចចិត្តទៅបួស និង បានរាប់គ្នាជាបងប្អូនល្អនឹងគ្នា។

៤. Tono

ក្រោយពីទុកខ្លួនឱ្យទំនេរមួយរយៈ តារាស្រី Tangmo ត្រូវបាន Tono ជាតារាចម្រៀងតាមសុំស្រឡាញ់ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីមួយ។ អ្នកទាំងពីរបានទាក់ទងគ្នា និង បានសម្រេចចិត្តរៀបការយ៉ាងឆាប់រហ័ស កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៣ និង បានរួមរស់ជាមួយគ្នាបាន ២ ឆ្នាំ។ យ៉ាងណាមិញ មកដល់ឆ្នាំ ២០១៥ ទំនាក់ទំនងប្តីប្រពន្ធរវាងអ្នកទាំងពីរក៏ចាប់ផ្តើមរកាំរកូស និង ដើរដល់ផ្លូវបែក។ អ្វីដែលតក់ស្លុតបំផុតនោះ គ្រាដែលបែកគ្នាពី Tono នោះ Tangmo បានប៉ុនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិត ដោយលេបថ្នាំងងុយដេក ១០ គ្រាប់ តែជាសំណាងល្អ នាងត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។

៥. Nick Kunathip

ក្រោយបែកបាក់ទាំងឈឺចាប់ជាមួយ Tono តារាស្រី Tangmo បានបើកចិត្តស្នេហ៍ម្តងទៀតឱ្យតារាចម្រៀង និង សម្តែង Nick ដែលមានអាយុក្មេងជាងខ្លួន។ យ៉ាងណា ទាក់ទងគ្នាបានតែ ៣ ខែ ប៉ុណ្ណោះ ស្រាប់តែតារាស្រី Tangmo បានចេញមកប្រកាសថាខ្លួននៅលីវម្តងទៀត ដោយបាននិយាយថា នាង និង Nick បានបែកគ្នាហើយ ដោយសារតែមានគំនិតខ្លះផ្ទុយគ្នា។

៦. Brid

ឆ្លងកាត់ស្នេហាដ៏ឈឺចាប់ជាច្រើនដង ទីបំផុតតារាស្រី Tangmo បានជួបនឹង Bird ដែលបុរសសក់វែង សម្បុរស្រអែម ភ្នែកស្រទន់ និង មានស្នាមញញឹមស្រស់ស្អាតម្នាក់។ Bird បានចាប់អារម្មណ៍ និង តាមស្រឡាញ់ Tangmo អស់រយៈពេលជិត ១០ ឆ្នាំមកហើយ ទម្រាំហ៊ានសារភាពពីក្តីស្រឡាញ់នោះ។ ក្រោយទទួលបានក្តីស្រឡាញ់ពីតារាស្រី Tangmo និង បាននៅក្បែរជិត ២ ឆ្នាំ ដោយកំពុងតែស្រឡាញ់គ្នាខ្លាំងផង ស្រាប់តែតារាស្រី Tangmo បានជួបរឿងអាក្រក់បាត់បង់ជីវិត បន្ទាប់ពីហេតុការណ៍ធ្លាក់ទឹកទន្លេចៅផាយ៉ា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅក្នុងភាពអាថ៌កំបាំង៕

Leave a Reply

Your email address will not be published.