ពេជ្រ រស្មី លំដាប់រងទី៣MTIC ថតជាមួយ ទេព បូព្រឹក្ស រាងស្លីមស្អាតមិនចាញ់គ្នាទេ…

ភ្នំពេញ៖ បើរម្លឹកដល់អំឡុងពេលប្រកួត Miss Teen International Cambodia គេដឹងថាកញ្ញា ពេជ្រ រស្មី ជាបេក្ខនារីដំបូងបង្អស់ដែលទទួលបានឱកាសថតស្ពតពាណិជ្ជកម្មស្របពេលកំពុងប្រកួត។ បើទោះបី ជាលើកដំបូងតែគេឃើញនាងធ្វើបានយ៉ាងល្អ មិនថាទឹកមុខ ឬកាយវិកានោះទេ ពិតជាគួរឲ្យសរសើរតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ កញ្ញា ពេជ្រ រស្មី ក៏ជាបេក្ខនារីលេចធ្លោមានអ្នកលេងបណ្ដាញសង្គមចូលចិត្តច្រើន ហើយនាងក៏ក្លាយជាម្ចាស់តំណែងលំដាប់រងទី៣ក្នុងកម្មវិធី Miss Teen International Cambodia ផងដែរ។ ពិតណាស់ អាចនិយាយបានថា នាងពិតជាម្ចាស់ជ័យលាភីម្នាក់ដែលមានសមត្ថភាព ចំណេះដឹងល្អ និងសម្រស់ស្អាតមានភាពទាក់ទាញ មិនចាញ់ម្ចាស់ជ័យលាភីផ្សេងៗប៉ុន្មានឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ប្រិយមិត្តធ្លាប់បានឃើញពីសម្រស់កញ្ញា ពេជ្រ រស្មី ពេលតុបតែងខ្លួនស្អាតៗ និងតែងខ្លួនសាមញ្ញ គឺមានភាពស្រស់ស្អាតឃ្យូតតាមបែបយុវវ័យ។ ប៉ុន្តែថ្មីៗនេះ នាងបានបង្ហោះរូបភាពជាមួយតារាចម្រៀងស្រីដ៏លកបីគឺកញ្ញា ទេព បូព្រឹក្ស ព្រមទាំងថតអោបយ៉ាងស្និទ្ធស្នាល ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ សម្រស់អ្នកទាំងពីស្រស់សោភាមិនចាញ់គ្នានោះទេ ពេលនៅជិតគ្នាយ៉ាងដូច្នេះ។ ចំណែករូបរាងលំដាប់រងទីMTIC រូបនេះ ក៏ស្លីមស្រឡូនស្អាតមានភាពទាក់ទាញទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published.