ច្បាស់ហើយ! សាឡាត់ ស្រីឡាង បង្ហាញរូបថតប៉ាម៉ាក់ភ្លេត ក្រោយមានគេសួរនាំរឿងកែសម្ផស្សត្រង់ចំណុចនេះ…

ហ្វេសប៊ុក៖ ពិតណាស់ សាឡាត់ ស្រីឡាង ធ្លាប់ជាតារាសម្តែងស្រីវ័យក្មេងម្នាក់ ដ៏មានប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈ និងតែងទទួលបានការកោតសរសើរជាមួយនឹងទេពកោសល្យសិល្បៈពេលខ្លួន មានភាពក្រមិក្រមើលគួរឲ្យស្រលាញ់ វេហាស័ព្ទមិនចេះរីងស្ងួតព្រមទាំងមានរូបសម្រស់ស្អាតគួរឲ្យទាក់ទាញណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ មហាជននិងបណ្តាអ្នកគាំទ្រសុទ្ធសឹងតែបានដឹងហើយថា កញ្ញា សាឡាត់ ស្រីឡាង បានផ្អាកពីវិស័យសម្តែងខ្សែភាពយន្ត ដែលពុំពបានឃើញវត្តមានក្នុងខ្សែភាពយន្តនោះទេ ប៉ុន្តែរូបនាងក៏នៅតែអាចរក្សាការស្រលាញ់គាំទ្រតាមដានពីមហាជនដដែលតាមរយៈសកម្មភាពផ្សេងៗ នៅលើបណ្តាញសង្គមហ្វេសប៊ុក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២២ នេះ មហាជននិងបណ្តាអ្នកគាំទ្រកំពុងចាប់អារម្មណ៍ជាខ្លាំងចំពោះ សាឡាត់ ស្រីឡាង ក្រោយពីបានឃើញនាងបង្ហោះរូបភាពប៉ុន្មានសន្លឹកចេញទម្រង់មុខដ៏ស្រស់ស្អាត បញ្ចេញផ្ទៃមុខយ៉ាងរលោងស្រស់ ច្រមុះស្រួចស្អាតនោះ ស្រាប់តែមានអ្នកមួយចំនួនតូចបានចោទសួរទៅកាន់នាងភ្លាមថា «តើបងច្រមុះកែអត់?” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈនោះផងដែរ ក្រោយពីបានឃើញមហាជនសួរបែបនេះភ្លាម ស្រាប់តែនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ តារាស្រីរូបនេះ ក៏បានធ្វើការបង្ហោះរូបភាពជាថ្មីម្តងទៀត ដែលជារូបភាពម៉ាក់ប៉ាផ្ទឹមនឹងរូបភាពរបស់នាង ហាក់ចង់ឆ្លើយតបទៅអ្នកគាំទ្រ និងបង្ហាញឲ្យឃើញថា ច្រមុះរបស់នាងមិនបានកែនោះទេ គឺកាត់តាមប៉ាម៉ាក់របស់នាង ដែលមានមុខមាត និងច្រមុះស្រស់ស្អាតដូចប៉ាម៉ាក់របស់នាងផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Leave a Reply

Your email address will not be published.