ទីបំផុត សូដា នីតា ព្រមជានានឹងប្ដីវិញក្រោមមូលហេតុនេះ ក្រោយប្រកាសលែងមិនប៉ុន្មានថ្ងៃ…

ទីបំផុតតារាសម្ដែង សូដា នីតា បានសម្រេចចិត្តវិលទៅត្រូវរូវគ្នាជាមួយប្ដីវិញហើយ បន្ទាប់ពីអ្នកទាំងពីរជួបរឿងរកាំរកូសរហូតតារាស្រីរូបនេះសម្រេចចិត្តប្រកាសលែងលះគ្នាតាមហ្វេសប៊ុកកាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ធ្វើឱ្យផ្អើលអស់មិត្តភក្ដិក្នុងចង្កោមសិល្បៈ និង មហាជនអ្នកគាំទ្រសួរនាំព្រោងព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការវិលមករួមរស់ជាប្ដីប្រពន្ធម្ដងទៀតនេះ ដ្បិតថា សូដា នីតា មិនបានបញ្ជាក់ចំៗពីមូលហេតុដែលនាងព្រមលើកលែងឱ្យប្ដីក៏ពិតមែន តែតាមសារដែលតារាស្រីរូបនេះបង្ហោះនៅលើហ្វេសប៊ុកបានបង្ហាញថា គឺដោយសារតែនាងអាណិតកូន ព្រោះគេនៅតូចខ្លាំងណាស់ បើពួកគេបែកបាក់គ្នាកូនអាចនឹងខ្វះភាពកក់ក្ដៅ ហេតុដូច្នេះទើបនាង និង ប្ដី ព្រមថយម្នាក់មួយជំហានដើម្បីអនាគតកូនទៅថ្ងៃខាងមុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូដា នីតា បានបង្ហោះរូបថតប្ដី និង កូនប្រុស ព្រមទាំងសរសេរ Caption បង្ហាញពីការត្រូវរូវរបស់អ្នកទាំងពីរវិញថា ៖ «ព្រោះតែគាត់តូច ទើបខ្ញុំអង្គុយគិតរឿងគាត់ធំ ព្រោះតែទំហំស្រឡាញ់មិនអាចកាត់ចោលចំណង ៥ ប្រការ ខ្ញុំព្រមលើកលែង មិនគិតច្រើន ហើយថយ ១ ម្នាក់ ១ ជំហាន អរគុណបងៗ និង មិត្តភក្តិ ដែលឆាតជួយប្រាប់ពន្យល់ណែនាំពីបញ្ហាជីវិតគ្រួសារ»៕

Leave a Reply

Your email address will not be published.