មហាជនចាប់អារម្មណ៏ខ្លាំង ក្រោយឃើញ Thank សង្សារចាស់ Tangmo និង Bird ជាសង្សារថ្មី មានមិត្តភាពល្អនឹងគ្នាយ៉ាងនេះ…

ការស្លាប់របស់តារាស្រី Tangmo បានបន្សល់ទុកនូវភាពសោកស្តាយមិនអស់ចិត្តចំពោះមហាជនអ្នកគាំទ្រខ្លាំងណាស់ ជាពិសេសក្នុងនោះសូម្បីតែបណ្តាសង្សារចាស់ថ្មីរបស់នាងក៏ឈឺចាប់មិនចាញ់គ្នាដែរ ព្រោះមិននឹកស្មាននាងចាកចេញទៅយ៉ាងលឿនបែបនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មើលទៅការស្លាប់របស់ Tangmo ក៏បានធ្វើសង្សារចាស់របស់នាងទាំងប៉ុន្មាន និង សង្សារថ្មីគឺ Bird ហាក់ងាកមកជិតស្និទ្ធ ព្រមទាំងលួងលោមគ្នាទៅវិញទៅមក ដែលធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំង ជាក់ស្តែងដូចជា Tono ជាអតីតប្តី និង Bird យំឱបគ្នាសស្រាក់ កាលពីក្នុងបុណ្យសពរបស់នាងកន្លងទៅនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីពេលថ្មីៗនេះ ​មានសកម្មភាពមួយរបស់ Thank ជាសង្សារចាស់ម្នាក់ដែរ និង Bird ជាសង្សារថ្មីរបស់ Tangmo នេះ បានអង្រួនអារម្មណ៍មហាជនឱ្យរំជួលចិត្តម្តងទៀតហើយ។

ក្នុងនោះ តាមរយៈបណ្តាញ IG តារាប្រុស Thank បានបង្ហោះឱ្យជារូបភាពរបស់គេជាមួយនឹង Bird ព្រមជាមួយ Caption ថា ៖ «ថ្ងៃនេះបានទៅរក Bird ដល់ផ្ទះ​ ហើយ Bird បានប្រាប់ថាគាត់ខំតាំងចិត្តធ្វើអាវយឺតទាំងនេះឱ្យខ្ញុំ និង ភរិយាថែមទៀតផង អរគុណច្រើនណា»។

គួរបញ្ជាក់ផងដែរថា អាវយឺតទាំងនេះ គឺ Bird ធ្វើឡើងដើម្បីរំឭកដល់ Tangmo ព្រោះនាងពិតជាចូលចិត្តអាវរូបនេះណាស់ ហើយចំណែកមិត្តភាពរបស់អ្នកទាំងគូនេះវិញ ក៏បានធ្វើឱ្យមហាជនជាច្រើនបានចូលទៅខមិនសរសើរមិនដាច់ឡើយ ព្រោះមិនងាយឃើញនោះទេ​ ដែលសង្សារចាស់​ និង សង្សារថ្មីអាចចុះសម្រុងរាប់អានគ្នាបានដល់ថ្នាក់នេះ៕

Leave a Reply

Your email address will not be published.