ត្រៀមៗក្រសួងប្រកាសហើយ! ឡានច្នៃឡើងស៊េរី រថយន្តខុសអត្តសញ្ញាណដើម នឹងត្រូវពិន័យមិនផ្ដល់បណ្ណសម្គាល់ និង ផ្លាកលេខឡើយ…

ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការកែច្នៃដំឡើងម៉ូដែលរថយន្តដោយគ្មានការអនុញ្ញាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក្រសួងក៏បានបញ្ជាក់ឱ្យបានដឹងថា កន្លងមក ក្រសួងសាធារណការ និង ដឹកជញ្ជូន បានសង្កេតឃើញថា មានរថយន្តគ្រួសារមួយចំនួន បានកែច្នៃដំឡើងម៉ូដែលរថយន្ត ដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និង គ្មានការអនុញ្ញាតពីក្រសួង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យានយន្ត និង បានធ្វើឱ្យប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត ខណៈសកម្មភាពនេះ បានផ្ទុយពីមាត្រា ១៩ នៃអនុក្រឹត្យលេខ ១៨០ អនក្របក ចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និង យានដ្ឋានកែច្នៃ ដំឡើងយានយន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយ ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និង ការគ្រប់គ្រងយានយន្ត ធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងបានជម្រាបជូនដល់ម្ចាស់រថយន្តទាំងអស់ និង ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទ ឱ្យបានជ្រាបថា រថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជា ប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និង គ្រោងតួ និង គ្មានការអនុញ្ញាតពីក្រសួងសាធារណការ និង ដឹកជញ្ជូន គឺមិនអនុញ្ញាតឱ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬ ចុះបញ្ជីផ្តល់បណ្ណសម្គាល់ និង បំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។

ដោយឡែក យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និង មិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើង ក្រសួង នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះ៕

សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖

Leave a Reply

Your email address will not be published.