ភ្ញាក់ផ្អើល! អ្នក Cover បទ «ផ្លូវទៅផ្ទះម៉ែក្មេក» សម្រេចលុបបទចោល ក្រោយផ្ទុះអ្នកមើលលើសបទដើម ដល់ជាង ១៦ លានដង…

ថ្មីៗនេះដែរ មហាជនអ្នកនិយមចូលចិត្តស្តាប់បទចម្រៀង ប្រាកដជាធ្លាប់បានឮមកហើយនូវបទចម្រៀង «ផ្លូវទៅផ្ទះម៉ែក្មេក» ដោយមានការចែករំលែកព្រោងព្រាតតាមបណ្តាញសង្គមដូចជា ហ្វេសប៊ុក Youtube និង TikTok ជាដើម។ ក្នុងនោះ បទចម្រៀងខាងលើនេះ គេបានដឹងថាជាសំនៀងដើមរបស់កញ្ញា ថាន់ នឿថង នៅក្នុងផលិតកម្ម «HB Production»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង បទចម្រៀងខាងលើក៏ត្រូវបានតារាចម្រៀងប្រុសស្រីជាច្រើនបានយកមក Cover ជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានកញ្ញា មាស នីតា ក៏បានបកស្រាយ និង ថត MV ផុសនៅលើគណនី Youtube និង ហ្វេសប៊ុក «Neng Norng Music» ផងដែរ ដោយមានការចូលទស្សនាដល់ទៅ ១៦ លានដងឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា ក្រោយពីការ Cover បទ «ផ្លូវទៅផ្ទះម៉ែក្មេក» របស់កញ្ញា មាស នីតា មានអ្នកទស្សនាបានច្រើនសន្ធឹកយ៉ាងនេះ ស្រាប់តែនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២២ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការស្រឡាំងកាំងយ៉ាងខ្លាំង ដោយកញ្ញា មាស នីតា និង អ្នកគ្រប់គ្រង «Neng Norng Music»​ បានចេញមុខមកប្រកាសថា បទចម្រៀង Cover ខាងលើនេះ នឹងត្រូវលុបចេញហើយ។

ពាក់ព័ន្ធនឹងការលុបចេញនេះដែរ​ បើទោះជាបង្ហាញពីអារម្មណ៍សោកស្តាយក៏ពិតមែន តែកញ្ញា មាស នីតា និង អ្នកគ្រប់គ្រងក៏មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះដែរ៕

Leave a Reply

Your email address will not be published.