បុរសសំណាងជាងគេលើលោក! បុរសនេះ រៀបការជាមួយស្ត្រី៣នាក់ និងបានថ្លៃបណ្ដាការពីខាងស្រីទៀត…

ថៃ៖ កាលពីសប្ដាហ៍មុនកន្លងទៅនេះ បុរសម្នាក់ អាយុ៣៥ឆ្នាំ មកពីខេត្ត Nonthaburi នៃប្រទេសថៃ បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត ក្រោយពីគាត់ បានរៀបការជាមួយប្រពន្ធទាំង៣នាក់របស់គាត់ ក្នុងពេលតែមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង លោក Suea Supareek មានអាជីពជាគ្រូជំនាញខាងថ្នាំបុរាណ និងមុនពេលរៀបការ គាត់បានរួមរស់ជាមួយប្រពន្ធទាំង៣នាក់ អស់រយៈពេលជាង១០ឆ្នាំមកហើយ ព្រមទាំងមានកូនសរុបជាមួយគ្នាចំនួន៩នាក់ផងដែរ។ ហើយប្រពន្ធទាំង៣នាក់ បានព្យាយាមសន្សំប្រាក់ ដែលទទួលបានពីគាត់ប្រចាំខែ សម្រាប់ថ្លៃបណ្ដាការក្នុងថ្ងៃរៀបការ ដែលម្នាក់ៗ បានកាន់បណ្ដាការតម្លៃ១០០,០០០បាត (ប្រមាណ២,៩៨០ដុល្លារអាមេរិក) រួមទាំងគ្រឿងអលង្ការផ្សេងៗទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ពិធីរៀបការ ត្រូវបានបញ្ចប់ទៅដោយរលូន ខណៈប្រពន្ធទាំង៣នាក់ រស់នៅយ៉ាងមានការចុះសម្រុងគ្នា។ ហើយចំពោះគ្រូថ្នាំបុរាណវិញ មិនមានបញ្ហាក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារទាំងមូលឡើយ ព្រោះជារៀងរាល់ខែ គាត់បានជួយព្យាបាលអ្នកជំ.ងឺចាប់ពី៤០០នាក់ ដល់៥០០នាក់ឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published.