វាសនាមនុស្សមើលមិនឃើញទេ! ស្ងាត់ៗ អ្នកនាង កែវ ចាន់និមល ឡើងងារជំទាវបាត់…

រាជធានីភ្នំពេញ ៖ ពិធីការិនីជើងចាស់ អ្នកនាង កែវ ចាន់និមល ប្រឡូកក្នុងវិថីសិល្បៈខ្មែរយូរឆ្នាំមកហើយ ប៉ុន្តែ រូបនាងនៅរក្សាបាន ប្រជាប្រិយភាពក្នុងវិស័យនេះ ឲ្យល្បីរហូតដល់បច្ចុប្បន្ន ជាងនេះទៅទៀតឥលូវ មិនត្រឹមតែជា ពិធីការិនីមួយមុខនោះឡើយ រូបនាងក៏ទទួលការងារថតស្បថ និងទូតសុឆន្ទះរបស់យីហ៊ោល្បីៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹង អាជីពជាពិធីការិនីទទួលបានជោគជ័យហើយនោះ ងាកទៅមើលជីវិតឯកជនវិញ រូបនាងក៏មានចំហាយសុភមង្គល មិនធម្មតាប៉ុន្មានឡើយ កូនស្រីគួរឲ្យស្រឡាញ់ និងស្វាមីជាមន្ត្រីរាជការ ជីវិតមានក្តីសុខខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង កែវ ចាន់និមល ឡើងងារជាលោកជំទាវហើយ ក្រោយពេលស្វាមី ឡើងឋានៈមានងារជា ឯកឧត្តម មាននាទីជា ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និង វិក្រឹត្យការនៃ វិទ្យាស្ថានជាតិអាកាសចរស៊ីវិល នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្វើឲ្យមហាជននាំគ្នាសម្តែងក្តីរំភើបជំនួស ខណៈរូបនាង បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖

អបអរសាទរប៉ាប៉ា សូវ៉ាត សីលា ជូនពរបងជោគជ័យក្នុងមុខតំណែងថ្មី អរគុណសម្រាប់ការខិតខំប្រឹងប្រែងសម្រាប់គ្រួសារយើង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Leave a Reply

Your email address will not be published.