កាន់តែកក្រើក! ទីបំផុត ស្បៃរុំក្រៅរបស់ Tangmo ត្រូវគេរកឃើញហើយ ត្រៀមយកទៅត្រួតពិនិត្យនៅអាមេរិក…

អស់រយៈពេលជាង ១ ខែទៅហើយ ដែលរឿងរ៉ាវក្តីក្តាំងការស្លាប់របស់តារាស្រី Tangmo នៅតែមិនទាន់រកឃើញដំរួយសខ្មៅណាមួយជាក់លាក់ឡើយ ដែលធ្វើឱ្យមានការរង់ចាំអន្ទះសានៅមិនសុខយ៉ាងខ្លាំងពីសំណាក់គ្រួសារមិត្តភក្តិរបស់នាង ក៏ដូចជាមហាជនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីមុននេះ នៅពេលដែលសាកសពរបស់ Tangmo ត្រូវបានស្រង់ចេញមកពីទឹក គេមិនបានឃើញស្បៃពណ៌ស ដែលនាងយករុំខ្លួនពីត្រឹមចង្កេះចុះមក ដូចជារូបភាពឈុតរបស់នាងមុនពេលកើតហេតុនោះទេ ដែលធ្វើឱ្យមហាជនមានចម្ងល់ជាខ្លាំង ហើយក្នុងនោះ Anna ក៏បានប្រកាសតាមរកស្បៃមួយនេះផងដែរ ព្រោះគិតថាអាចមានប្រយោជន៍ដល់ក្តីបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២​ កន្លងទៅនេះ មានបុគ្គលម្នាក់ មិនបានប្រាប់ឈ្មោះ បានយកស្បៃមួយដែលជឿថាជាស្បៃរបស់ Tangmo មកប្រគល់ឱ្យអតីតមេធាវីដែលធ្លាប់ពាក់ព័ន្ធក្នុងរឿងក្តីនេះ ប៉ុន្តែមេធាវីក៏បានណែនាំឱ្យផ្ញើទៅឱ្យបុរសម្នាក់ទៀតនៅសហរដ្ឋអាមេរិក ដែលជាអ្នកធ្លាប់សកម្មលូកដៃលូកជើងក្នុងរឿង Tangmo នេះវិញ ព្រោះនៅទីនោះ មានកន្លែងធ្វើកោសល្យវិច្ច័យឯកជន ដែលអាចធ្វើឱ្យងាយស្រួលដល់ការត្រួតពិនិត្យ។

ក្នុងនោះ ស្បៃមួយនេះ គឺប្រឡាក់ទៅដោយស្នាមឈាម ព្រមទាំងមានក្លិនស្អុយមិនតិចនោះទេ ហើយគេក៏មិនទាន់ហ៊ានសន្មតនៅឡើយទេ​ថានេះ គឺជាស្បៃរបស់ Tangmo មួយរយភាគរយ គឺគេនៅចាំពិភាក្សាជាមួយមិត្តភក្តិរបស់នាងទៀត ពីលក្ខណៈពិតប្រាកដរបស់ស្បៃនេះសិន។

យ៉ាងណាមិញ ស្បៃមួយនេះ នឹងត្រូវគេត្រៀមយកទៅត្រួតពិនិត្យនៅ ៣ កន្លែងធំៗ​ឯណោះ ដោយទីមួយគឺ កន្លែងត្រួតពិនិត្យឯកជននាប្រទេសអាមេរិក ទីពីរគឺ កន្លែងធ្វើកោសល្យវិច័យនាក្រសួងយុត្តិធម៌ និងទីបី គឺកន្លែងត្រួតពិនិត្យមួយកន្លែងនៅប្រទេសថៃ​ ដែលគេមិនបង្ហើបឈ្មោះឡើយ។ ចុងក្រោយ គេនឹងយកផលត្រួតពិនិត្យរបស់ទាំង ៣ កន្លែងនេះ មកប្រៀបធៀបគ្នា រួចនឹងផ្ញើឱ្យខាង DSI ចាត់ចែងបន្តរឿងក្តីតទៅទៀត៕

Leave a Reply

Your email address will not be published.