Bo Vanda ភរិយារបស់តារាសម្តែង Por ស៊ូនៅមេម៉ាយ មិនព្រមយកអ្នកថ្មី ព្រោះតែហេតុផលបែបនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីតារាសម្ដែងលោក Por បានលាចាកលោកទៅ តារាស្រីនាង Bo Vanda ជាប្រពន្ធត្រូវទទួលភារៈចិញ្ចឹមបីបាច់កូនតែម្នាក់ឯង ដោយនាងត្រូវរ៉ាប់រងគ្រប់បែបយ៉ាង ដើម្បីឱ្យកូនរស់នៅមានក្ដីសុខដូចកូនគេដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត អ្នកម៉េមាយ Bo Vanda ក្រោយពីស្វាមីបាត់វត្តមានស្វាមី គេឃើញថាតារាស្រីរូបនេះនៅតែមិនអស់សង្ឃឹម និង ប្រឹងប្រែងក្នុងការប្រើជីវិតយ៉ាងមានន័យជាមួយនឹងកូនស្រីសំណព្វចិត្តម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជារស់នៅក្នុងភាពជាស្ត្រីមេម៉ាយក៏ដោយ តែតារាស្រីនាង Bo Vanda បានចិញ្ចឹមបីបាច់កូនបានល្អមិនចាញ់អ្នកដែលគេមានប្ដីជួយនោះទេ នាងតែងបង្រៀនកូនឱ្យស្គាល់ល្អ ស្គាល់អាក្រក់ យល់ដឹងពីការរស់នៅក្នុងសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ពាយឈ្មោះជាស្ត្រីមេម៉ាយមករាប់ឆ្នាំ តារាស្រី Bo ហាក់ពុំទាន់ថាចង់ផ្ដើមស្នេហ៍ជាថ្មីនោះឡើយ ដោយជារឿយៗសំណួរនេះតែងតែត្រូវមហាជនជាច្រើនមានការងឿងឆ្ងល់ ដោយហេតុថានាងនៅក្មេង មានសម្រស់ស្រស់ស្អាតគួរណាតែអាចចាប់ផ្ដើមជីវិតថ្មីបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិត ជុំវិញបញ្ហានេះ កាលពីពេលកន្លងទៅក្នុងបទសម្ភាសកម្មវិធីកម្សាន្តមួយ តារាស្រី Bo ក៏ធ្លាប់ទម្លាយផងដែរថា នាងពុំបានបិទបេះដូងថាមិនទទួលយកអ្នកថ្មីឡើយ ក៏ប៉ុន្តែវាក៏មិនមែនជារឿងចាំបាច់សម្រាប់នាងដូចគ្នា ព្រោះបច្ចុប្បន្ននាងពិតជាមានក្ដីសុខជាមួយកូនស្រីរបស់នាងហើយ ណាមួយនាងក៏មិនចង់ខ្វាយខ្វល់ដោយយករឿងស្នេហានោះមកគិតឱ្យមានសម្ពាធក្នុងជីវិតឡើយ៕

Leave a Reply

Your email address will not be published.