ថ្មីចែស! នារីម្នាក់ពពោះកូនភ្លោះ ៤ តែឈឺពោះកើតកូនមុន ២ នាក់ ទុក ២ នាក់ទៀតក្នុងពោះ កើតខែក្រោយ…

ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយមានករណីស្ត្រីជាម្តាយម្នាក់ បានពពោះកូនក្នុងផ្ទៃ ៤ នាក់ ប៉ុន្តែពេលសម្រាលកូននោះ គឺមិនបានសម្រាលក្នុងថ្ងៃតែមួយដូចកូនភ្លោះដទៃឡើយ តែបែរជាកើតរំលស់ម្តង ២ នៅថ្ងៃផ្សេងក្នុងមីនា និង សល់ ២ នាក់ទៀត គឺទុកកើតនៅខែមេសាទៅវិញ។

ករណីនេះបានកតើតឡើងទៅលើស្រ្តីម្នាក់មានវ័យ ២២ ឆ្នាំ ដែលមានប្តីឈ្មោះ Chu ជាអ្នករស់នៅក្នុងខេត្តមួយនៃប្រទេសចិន។ ដើមឡើយស្ត្រីជាម្តាយរូបនេះ ត្រូវបានគេដឹងថា ពពោះកូនភ្លោះត្រឹមតែ ៣ ប៉ុណ្ណោះ ប៉ុន្តែពេលបានពិនិត្យល្អិតល្អន់ បែរជាឃើញក្នុងផ្ទៃមានកូនរហូតដល់ទៅ ៤ នាក់ ដែលវាហាក់ហួសពេលទៅហើយសម្រាប់គ្រូពេទ្យក្នុងការគាំពារ និង ស្រោចស្រង់ស្ថានភាពកូនក្នុងផ្ទៃនោះ។

ដោយសារតែស្ថានភាពពពោះរបស់ស្រ្តីខាងលើនេះ អាចមានហានិភ័យច្រើនពេលកើត គ្រូពេទ្យមកពីមន្ទីរពេទ្យ Qi Lu នៃសាកលវិទ្យាល័យ Shandong ខេត្ត Shandong ប្រទេសចិន បានសម្រេចចិត្តបង្កើតផែនការឱ្យស្រ្តីខាងលើនេះផ្តល់កំណើតកូនទាំង ៤ នាក់ ក្នុងពេលវេលាមួយខុសគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ទាំងម្តាយ និង កូន ដោយឱ្យស្ត្រីខាងលើឈឺពោះកើតកូន ២ នាក់មុនសិន និង ទុក ២ នាក់ទៀត ឱ្យឈឺពោះកើតនៅខែក្រោយ។

បើតាមវេជ្ជបណ្ឌិតដែលមើលថែស្រ្តីជាម្តាយ បាននិយាយថា ស្រ្តីជាម្តាយបានឈឺពោះកើតកូនប្រុសដំបូង នៅថ្ងៃទី ២២ ខែមីនា ដែលអាយុកូនទើបបាន ២៥ សប្តាហ៍ និង ៦ ថ្ងៃ ហើយឈឺពោះកើតកូនទី ២ គឺនៅ ៤ ថ្ងៃក្រោយសម្រាលកូនដំបូង។

ពេលកើតមកភ្លាម ទារកទាំងពីរនាក់ត្រូវស្ថិតនៅក្នុងកែវកំដៅ និង មានការយកចិត្តទុកដាក់ពីគ្រូពេទ្យ។ ចំណែកឯកូនចំនួន ២ នាក់ទៀតនៅសល់ក្នុងពោះនោះ ក្រុមគ្រូពេទ្យបានព្យាយាមពន្យារពេលដើម្បីឱ្យនៅខែក្រោយ។ ក្រុមគ្រូពេទ្យបានឱ្យដឹងដែរថា សម្រាប់កូនភ្លោះទាំង ៤ នេះ គឺមានផលវិបាកក្នុងការកើតណាស់ បើសិនជាឱ្យកើតទាំង ៤ ក្នុងពេលតែមួយនោះ ព្រោះថាទារកនៅមិនគ្រប់ខែ ដូច្នេះគេតម្រូវឱ្យកើតមក ២ មុន និង ២ ទុកកើតពេលក្រោយ៕

Leave a Reply

Your email address will not be published.