ម៉ាក់ៗសម័យថ្មី ឱក សុគន្ធកញ្ញា ត្រូវមហាជនលាន់មាត់បែបនេះ ពេលគ្រងឈុតប្រពៃណីខ្មែរ…

ឱក សុគន្ធកញ្ញា ត្រូវបានគេចាត់ទុកថាជាកំពូលតារាចម្រៀងស្រីល្បីមួយរូបប្រចាំប្រទេសកម្ពុជា ដែលក្នុងចិត្តអ្នកគាំទ្រសម័យថ្មីនេះស្ទើរមួយប្រទេស គឺមិនអាចដកចិត្តមិនគាំទ្រនាងបានឡើយ ដោយសារសមត្ថភាព និង ទេពកោសល្យសិល្បៈដ៏ពិសេស ដែលទាំងនេះហើយបានធ្វើតារាចម្រៀងស្រីរូបនេះ ឡើងដល់ចំណុចកំពូល។

បន្ថែមពីលើសមត្ថភាព និង ទេពកោសល្យច្រៀងនោះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ត្រូវបានគេមើលឃើញលើរូបសម្រស់ផងដែរ ដោយមកទល់វ័យប្រមាណ ៣៤ ឆ្នាំ និង ទោះបីមានកូនមួយហើយក្តី ប៉ុន្តែនាងនៅតែរក្សាបាននូវរូបសម្រស់ស្រស់ស្អាតខ្លាំងដដែល។ បើនិយាយពីការរៀបចំខ្លួនទៀតសោត កំពូលតារាចម្រៀងរូបនេះក៏ទទួលបានការសម្លឹងឃើញពីភាពល្អឥតខ្ចោះថែមមួយកម្រិតទៀតហើយ ព្រោះថានាងពូកែណាស់ក្នុងការរកស្ទីលប្លែក ថ្លៃថ្នូរ និង ស័ក្តិសម មិនថាស្ទីលតុបតែខ្លួនមុខមាត់ ឬ ស្ទីលនៃការគ្រងនូវឈុតសម្លៀកបំពាក់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តែងតែទទួលបានការសរសើរជានិច្ច ពេលដែលនាងបានតុបតែខ្លួន និង គ្រងឈុតប្រណីតៗម្តង ពិសេសការតុបតែខ្លួន និង ស្លៀកឈុតដែលត្រូវតាមកាលៈទេសៈនោះ។ ជាក់ស្តែង ថ្មីៗកន្លងទៅ ឱក សុគន្ធកញ្ញា បានរំលេចខ្លួនជាមួយឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតបង្ហោះនៅលើគណនីហ្វេសប៊ុក ខណៈពេលកំពុងថតបទចម្រៀងចូលឆ្នាំថ្មី ដោយតាមរយៈរូបភាពទាំងនេះ នាងទទួលបានការពេញចិត្តចុច Like និង Share ជាច្រើនពីមហាជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានឹងការចុច Like និង Share នោះដែរ មានមហាជនជាច្រើនក៏បានលាន់មាត់សរសើរពីភាពស្រស់ស្អាត និង ពូកែរើសឈុតប្រពៃណីខ្មែរគ្រងនេះណាស់ ព្រោះបង្ហាញពីភាពទ់ភ្លន់ និង តម្លៃជាស្ត្រីខ្មែរ ដែលមើលទៅសមសួនគួរឱ្យសរសើរក្រៃ៕

Leave a Reply

Your email address will not be published.